(ភ្នំពេញ)៖ មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំ NEW CITY WALK ទំហំជិត៥ម៉ឺនម៉ែត្រការ៉េ នឹងលេចរាងឡើង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំ នៃក្រុមហ៊ុន NEW CITY WALK រួមជាមួយនឹងអ្នកតំណាងពាណិជ្ជករ ម៉ាកផលិតផលល្បី ក្នុងនិងក្រៅប្រទេសជាច្រើន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានចុះហត្ថលេខាសហការគ្នា។

លោក ឡ (LUO) តំណាងឲ្យក្រុមហ៊ុនគ្រប់គ្រង ដំណើរការពាណិជ្ជកម្ម NEW CITY WALK បានបង្ហាញពីភាពស្វាគមន៍ដ៏កក់ក្តៅ និងថ្លែងអំណរគុណ ដ៏ស្មោះជូនចំពោះពាណិជ្ជករ ដែលបានចូលរួម ដើម្បីឲ្យស្ថានភាព នៃពិធីមានភាពអ៊ូអរ និងគាំទ្រយ៉ាងខ្លាំង។

តំណាងក្រុមហ៊ុន បានឲ្យដឹងថា NEW CITY WALK មានទីតាំងល្អ ជាប់ផ្លូវជាតិលេខ៦ ដែលមានលំហូរមនុស្សច្រើន នាពេលអនាគត នឹងក្លាយជាទីក្រុងរណបកម្រិតខ្ពស់ គ្មានគូប្រៀប។ មជ្ឈមណ្ឌលនេះ មានទំហំជិត៥ម៉ឺនម៉ែត្រការ៉េ និងមានតែមួយគត់ ក្នុងខណ្ឌជ្រោយចង្វារ។

មជ្ឈមណ្ឌលនេះ ជាអគារពាណិជ្ជកម្មកម្រិតខ្ពស់ ដែលបានបញ្ចូល ទាំងការលំហែកាយកម្សាន្ត និងការរស់នៅជាតួខ្លួនតែមួយ មានទីតាំងក្នុងខណ្ឌជ្រោយចង្វា និងមានតម្លៃសមរម្យ។

តំណាងក្រុមហ៊ុន បានឲ្យដឹងទៀតថា ទិញភ្លាមទទួលបានសិទ្ធិគ្រប់គ្រង និងមានសិទ្ធិគ្រប់គ្រងអចលនទ្រព្យ NEW CITY WALK ជារៀងរហូត និងមានការទិញលក់ ដោយសេរី ដែលវិនិយោគជាមួយ NEW CITY WALK ជាជម្រើសដ៏ល្អ សម្រាប់អចលនទ្រព្យ នៃទ្រព្យសកម្ម។

លោកបានលើកឡើងថា រាជធានីភ្នំពេញ បានឈរលំដាប់ថ្នាក់លេខ១ លើតម្លៃកើន នៃវិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០១៨ ដែលមានអត្រាកំណើនខ្ពស់។ លោកបានបញ្ជាក់ទៀតថា NEW CITY WALK ជាក្រុមហ៊ុនពាណិជ្ជកម្ម ដែលមានសមត្ថភាព ក្នុងវិស័យអចលនទ្រព្យធំទាំង៣ និងមានសមត្ថភាពវិវឌ្ឍខ្លួនដ៏ខ្លាំងក្លា៕