(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២៦ករណី ក្នុងនោះករណីជួញដូរមាន ១៥ករណី ករណីប្រើប្រាស់មាន ១១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦១នាក់ផងដែរ។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៤,៩១២ករណី ឃាត់មនុស្ស ៩,៦៩៩នាក់ (ស្រី៥៩៤នាក់)៕