(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ថែមទៀត, ជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី (ចុចអាន)
២៖ អ្នកពុលស្រាតាំងគួយនៅខេត្តបន្ទាយមានជ័យ កើនដល់៤៤នាក់ (ស្លាប់៧នាក់) និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៥នាក់ (ចុចអាន)
៣៖ កម្ពុជាគិតថ្លៃសេវាធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលជំងឺកូវីដ១៩ សម្រាប់ជនបរទេសចូលមកកម្ពុជា (ចុចអាន)
៤៖ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត (ចុចអាន)
៥៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឥណ្ឌា ពិគ្រោះពីការជួយប្រជាជនរបស់ខ្លួននៅក្រៅប្រទេស ដើម្បីបញ្ជៀសពីការរាតត្បាតជំងឺកូវីដ-១៩ (ចុចអាន)
៦៖ កម្ពុជា ប្រាប់អូស្ត្រាលីជាថ្មី ពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេស (ចុចអាន)
៧៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ លោក វ៉ាន់ឆាឡឺម បានបាត់ដំណឹងពីកម្ពុជាតាំងពីឆ្នាំ២០១៧ (ចុចអាន)
៨៖ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (ចុចអាន)
៩៖ លោក គង់ គាំ៖ សម រង្ស៉ី និងក្រុមនយោបាយជ្រុលនិយម កំពុងធ្វើឱ្យសង្គមជាតិវឹកវរ ប៉ុន្តែ «ប្រជាពលរដ្ឋ មិនចោលសាច់ស្រវាឆ្អឹង» (ចុចអាន)
១០៖ ព្រលានយន្ដហោះនៅតារាសាគរ ខេត្តកោះកុង សម្រេចបានជាង៥០ភាគរយ, អភិបាលខេត្ត អះអាងថា ព្រលានយន្ដហោះនេះ បម្រើឲ្យវិស័យទេសចរណ៍ និងជំនួញ (ចុចអាន)