(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ បានជ្រុះបាត់កាបូបលុយ ដែលមានឯកសារសំខាន់ៗមួយចំនួន នៅក្នុងពេលបំពេញភារកិច្ច ស្ថិតនៅក្បែររង្វង់មូល (ខេមខូស៉ីធី) ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ។
ជាមួយការជ្រុះបាត់កាបូបលុយក្នុងពេលបំពេញភារកិច្ចរបស់លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវនេះ តាមរយៈអ្នកយកព័ត៌មានអង្គភាព Fresh News សូមអំពាវនាវ ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ ដែលរើសបានកាបូបលុយ សូមជួយផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ០១២ ៨៩ ៤២ ២៣ និងលេខ ០៧៧ ៥៨ ៧៧ ៧៦ មានជូនជាសាគុណ។
សូមបញ្ជាក់ថា ចំពោះកាបូបលុយដែលលោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ បានជ្រុះបាត់ ក្នុងពេលបំពេញភារកិច្ច មានឯកសារសំខាន់ៗមួយចំនួនដូចជា៖
១-អត្តសញ្ញាណប័ណ្ណប្រជាជន
២-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ ៣-កាតធានាគារកាណាឌីយ៉ា
៤-ប័ណ្ណបើកបរ
៥-ប័ណ្ណធានាគារ ABA
៦-ក្រដាសស្នាមមួយចំនួន (គ្មានប្រាក់ទេ)៕