(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរចំនួន១៤៣នាក់ ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី រយៈពេលជាង១ខែ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នឹងមកដល់កម្ពុជាវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងការបរទេស បានបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាជាបន្តបន្ទាប់ និងសម្របសម្រួលអស់រយៈពេល១ខែកន្លះ រវាងស្ថានទូត និងក្រុមហ៊ុមអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធនឹងករជាពលរដ្ឋខ្មែរចំនួន១៤៣នាក់ ដែលខកដំណើរកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានរៀបចំរួចរាល់នូវជើងហោះហើរពាណិជ្ជកម្មមួយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមជើងយន្តហោះ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង ១៦:៣០នាទី ហើយនឹងទៅដល់រាជធានី ភ្នំពេញនៅវេលាម៉ោង ១៧:២៥នាទី ថ្ងៃដដែល។
សូមបញ្ជាក់ថា អ្នកដំណើរជាពលរដ្ឋខ្មែរសម្រាប់ជើងហោះហើរខាងលើនេះ មានចំនួន សរុប ២១៩នាក់។ ក្នុងចំណោមអ្នកខកខានដំណើរថ្ងៃទី០៧ ខែមេសា គឺមានចំនួន ១១៥នាក់តែប៉ុណ្ណោះ ដោយហេតុថា មានអ្នកដំណើរខ្លះពុំបានផ្តល់ព័ត៌មានមកស្ថានទូត និងមួយចំនួនសម្រេចមិនត្រឡប់ទៅកម្ពុជាក្នុងអំឡុងពេលនេះ ពីព្រោះត្រូវចូលធ្វើការវិញ ឬអ្នកខ្លះទៀតជិតដល់ពេលត្រូវចូលសាលារៀនវិញ។ រីឯអ្នកដំណើរចំនួន ១០៤នាក់ផ្សេងទៀត គឺក្រុមហ៊ុនលក់សំបុត្របន្ថែម។ ជើងយន្តហោះដដែលនេះ នឹងដឹកអ្នកដំណើរជនជាតិម៉ាឡេស៉ីចំនួន ១៦៤នាក់ពីប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសម៉ាឡេស៉ីវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖
">