(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News TV
១៖ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨.២លាននាក់ ស្លាប់ជាង ៤៤ម៉ឺននាក់ និងជាសះស្បើយជាង ៤.២លាននាក់!
៣៖ ក្រសួងសុខាភិបាល៖ អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ត្រូវដាក់ចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ដោយខ្លួនឯងពេលចូលមកកម្ពុជា
៤៖ កម្លាំងយោធាឥណ្ឌា២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយយោធាចិន នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ
៥៖ ក្រសួងសុខាភិបាល៖ ពលរដ្ឋខ្មែរដែលមានលិខិតឆ្លងដែនបរទេស ត្រូវបានលើកលែងការធានារ៉ាប់រងសុខភាព និងការតម្កល់ប្រាក់៣,០០០ដុល្លារ
៦៖ ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតទៅចរចា បន្ធូរបន្ថយភាពតានតឹង!
៧៖ សម្តេចក្រឡាហោម ស ខេង៖ ៦ខែដើមឆ្នាំនេះ ទោះកម្ពុជាជួបកូវីដ១៩ ក៏ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងជំងឺនេះ ទទួលបានលទ្ធផលល្អប្រសើរ
៨៖ នាយក WHO ប្រចាំទ្វីបអាមេរិក ព្រមានថា ស្ថានការណ៍ COVID-19 ក្នុងតំបន់ មិនទាន់ធូរស្រាលឡើយ
៩៖ អគ្គនាយកដ្ឋានកសិកម្ម បង្ហាញពីកិច្ចខិតខំប្រឹង និងដំណោះស្រាយ ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្ដរជាតិ
១០៖ អគ្គលេខាធិការ UN សម្តែងក្តីព្រួយបារម្ភ ចំពោះស្ថានការណ៍ក្តៅនៅឧបទ្វីបកូរ៉េ
១១៖ មន្ត្រីជាន់ខ្ពស់កសិកម្ម៖ អ្នកកសិកម្មត្រូវមានមនសិកា និងក្រមសីលធម៌វិជ្ជាជីវៈ ទើបធ្វើឲ្យវិស័យកសិកម្មយើងរស់
១២៖ ទីបំផុតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង «ដាក់ពាក្យលាលែងពីតំណែង » ដោយសារតែភាពបរាជ័យ មិនអាចធ្វើឲ្យកូរ៉េទាំងពីរត្រូវគ្នា
១៣៖ កម្ពុជាប្រើពេល៦ឆ្នាំ ដើម្បីរំដោះកាតលឿង នាំចេញបន្លែស្រស់ទៅសហគមន៍អឺរ៉ុប ខណៈវៀតណាម និងថៃ ជាប់កាតក្រហម
១៤៖ កូរ៉េខាងជើងនឹងបញ្ជូនកងទ័ពទៅកាន់តំបន់ Kaesong និងភ្នំ Kumgang នៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង
១៥៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ អង្ករកម្ពុជារំពឹងថាអាចនាំចេញបាន៨០ម៉ឺន-១លានតោន នៅឆ្នាំ២០២០
១៦៖ នាយករដ្ឋមន្រ្តីអង់គ្លេស មិនបានដឹងពីសំណើសុំអាហារដោយឥតគិតថ្លៃរបស់កីឡាករ Rashford សម្រាប់ក្មេងៗដែលងាយរងគ្រោះ
១៧៖ ខែឧសភា ក្រសួងសាធារណការ ឃាត់រថយន្តលើសទម្ងន់កំណត់២៧៦គ្រឿង ផាកពិន័យជាង៤០០លានរៀល
១៨៖ សហរដ្ឋអាមេរិក ថាកំពុងធ្វើការយ៉ាងជិតស្និទជាមួយកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង កម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ
១៩៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលកាលបរិច្ឆេទកំណត់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ
២០៖ អគ្គរដ្ឋអាជ្ញាអាមេរិកប្រចាំរដ្ឋ Illinois ឆ្លងជំងឺ COVID-19
២១៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ករណីពលរដ្ឋខ្មែរមកពីម៉ាឡេស៊ី បើរកពុំឃើញផ្ទុកជំងឺកូវីដ១៩ ក្រសួងនឹងបញ្ជូនពួកគេទៅស្រុកកំណើត ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមវិធានសុខាភិបាល
២២៖ រដ្ឋធានីប៉េកាំងរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣១នាក់ថ្មីទៀត, ជើងហោះជាង ១,២០០ត្រូវផ្អាក នៅតាមព្រលានយន្តហោះ ដើម្បីទប់ស្កាត់ការឆ្លងបន្ថែម
២៣៖ ប្រធានាធិបតីហុងឌូរ៉ាសឆ្លងជំងឺ COVID-19
២៤៖ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅឥណ្ឌាកើនដល់ជិត ១២,០០០នាក់
២៥៖ កូរ៉េខាងត្បូងប្រកាសលែងទទួលយកទង្វើមិនសមហេតុរបស់កូរ៉េខាងជើងតទៀតហើយ
២៦៖ បញ្ហា COVID-19 និងអាកាសធាតុក្តៅ ធ្វើឲ្យការប្រើប្រាស់អគ្គិសនីនៅសិង្ហបុរី កើនឡើង២២%
២៧៖ ទីបំផុតក្រុមជំនាញអង់គ្លេសណែនាំថ្នាំមួយប្រភេទ ដែលអាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 នៅដំណាក់កាលចុងក្រោយ
២៨៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីបានជាជម្លោះព្រំដែនរវាងមហាយក្សអាស៊ី ចិន និងឥណ្ឌា មិនអាចបង្កជាសង្រ្គាម?
២៩៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីលោក ដូណាល់ ត្រាំ កាត់បន្ថយកងទ័ពអាមេរិក ចេញពីអាល្លឺម៉ង់?
- ព័ត៌មាន Fresh News Plus
១៖ លោក សៅ សុខា៖ ស្ដាតថ្មី អាចដុះស្មៅទុកចោល បើគ្មានយុវជនបន្ដវេន ក្រោយព្រឹត្តិការណ៍ SEA Games 2023
២៖ តារាកូរ៉េ Yohan សមាជិក Top Secret ទទួលមរណភាពក្នុងវ័យ ២៨ឆ្នាំ ទាំងអាថ៌កំបាំង
៣៖ ស្វែងយល់៖ អ្វីទៅជា «សង្រ្គាមត្រជាក់»? ហេតុអ្វីគេប្រើពាក្យនេះ ហើយវាមានប្រភពមកពីណា?
៤៖ លីគបាល់ទាត់ សេរី A របស់អូស្ត្រាលី នឹងចាប់ផ្តើមឡើងវិញ នៅពាក់កណ្តាលខែក្រោយ
៥៖ ក្លិបបាល់ទាត់អ៊ុយរូហ្គាយ ចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ក្រោយផ្អាក៣ខែ
៦៖ ចំណេះដឹងទូទៅ៖ រឿងរ៉ាវជូរចត់របស់ដែនដីហុងកុង ក្រោមអាណានិគមអង់គ្លេសជាង១៥០ឆ្នាំ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com