(ភ្នំពេញ)៖ ឧបាសក លឹម សេង ហៅ លឹម តាយសេង បានទទួលមរណភាពនៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅគេហដ្ឋានលេខ៦៧ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នសពត្រូវបានតម្កល់ទុកធ្វើបុណតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៦៧ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី នាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ ចូលរួមដោយបុណ្យសព ឧបាសក លឹម សេង ហៅ លឹម តាយសេង ដោយក្ដីអនុគ្រោះពីក្រុមគ្រួសារសព។

ដោយឡែក បុណ្យគម្រប់៧ថ្ងៃ ប្រារព្ធធ្វើនៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២០ នៅគេហដ្ឋានខាងលើ។ សូមទាក់ទងលេខទូរសព្ទ័ម្ចាស់ដើមបុណ្យ៖ 012 808 707, 012 386 682។

អ្នកផ្តើមបុណ្យ៖

*ទី១៖ នាងខ្ញុំឈ្មោះ លឹម ជូរ ត្រូវជាកូន
*ទី២៖ នាងខ្ញុំឈ្មោះ លឹម អេង ហៅ ចែស្រូយ ត្រូវជាកូន
*ទី៣៖ នាងខ្ញុំឈ្មោះ លឹម ឡា ត្រូវជាកូន
*ទី៤៖ នាងខ្ញុំឈ្មោះ លឹម ង៉ោ ត្រូវជាកូន
*ទី៥៖ នាងខ្ញុំឈ្មោះ លឹម គ្រុយ ត្រូវជាកូន
*ទី៦៖ ខ្ញុំបាទឈ្មោះ លឹម កាំង ត្រូវជាកូន
*ទី៧៖ ចៅប្រុស ឈឹម ដាឡុតវិជ្ជធ័រ
*ទី៨៖ នាងខ្ញុំឈ្មោះ ទួន សៅតុលា និងស្វាមី ព្រមទាំងបុត្រ ត្រូវជាចៅ
*ទី៩៖ ខ្ញុំបាទឈ្មោះ គួច ហាយសុង និងភរិយា ព្រមទាំងបុត្រ និងចៅ ត្រូវជាក្មួយ
*ទី១០៖ ខ្ញុំបាទឈ្មោះ គួច សុងហួរ និងភរិយា ព្រមទាំងបុត្រ និងចៅ ត្រូវជាក្មួយ៕