(កណ្តាល)៖ លោក ស្រី ចាន់ថន និងសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកណ្តាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកសម្ភារ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន១១គ្រួសារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាក់ដាវ១។
លោក ស្រី ចាន់ថន បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីការខ្វះខាតរបស់បងប្អូនពូមីង លោកតាលោកយាយមានជីវភាពក្រលំបាកពិតប្រាកដ ទើបនាថ្ងៃនេះលោក និងក្រុមការងារ បាននាំយកនូវសម្ភារថវិការមួយចំនួន មកចែកផ្តល់ជូនដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ក្នុងឱកាសនោះ លោក ស្រី ចាន់ថន បានធ្វើការសំណេះសំណាល និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនចំពោះបងប្អូនដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក។
លោក ស្រី ចាន់ថន ក៏បានផ្តាំផ្ញើបន្ថែមទៀតដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន ខិតខំប្រកបរបរបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ រលកទី២ នៃជំងឺកូវីដ១៩នៅកម្ពុជា។
ជាការឆ្លើយតបប្រជាពលរដ្ឋជាជនងាយរងគ្រោះទាំង១១គ្រួសារ បានលើកម្រាមដៃដប់អរគុណសម្តេចទាំងទ្វេ និងលោក ស្រី ចាន់ថន ព្រមទាំងក្រុមការងារ ពោរពេញដោយស្នាមញញឹម និងក្តីសង្ឃឹមដោយចិត្តរំភើបរីករាយ រកអ្វីនិយាយមិនបានឡើយ បន្ទាប់ពីទទួលជំនួយមួយចំនួនធំនេះ។
គ្រួសារទាំង១១គ្រួសារ មានឈ្មោះដូចខាងក្រោម៖
១៖ ឈ្មោះ លុក ម៉ី ភេទប្រុស អាយុ៧៤ឆ្នាំ
២៖ ឈ្មោះ កើត ខន ភេទប្រុស អាយុ៧៦ឆ្នាំ
៣៖ ឈ្មោះ ស្រ៊ុន គឹមហេង ភេទប្រុស អាយុ៧៨ឆ្នាំ
៤៖ ឈ្មោះ អ៊ួរ សឿន ភេទស្រីអាយុ៤៥ឆ្នាំ
៥៖ ឈ្មោះ ឯក លន់ ភេទស្រី អាយុ៦៥ឆ្នាំ
៦៖ ឈ្មោះ ភាន់ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ
៧៖ ឈ្មោះ ផុន សុភា ភេទស្រី អាយុ៣៦ឆ្នាំ
៨៖ ឈ្មោះ គឹម រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំ
៩៖ ឈ្មោះ ជាវ គ្រី ភេទប្រុស អាយុ៥១ឆ្នាំ
១០៖ ឈ្មោះ ហេង ណេង ភេទស្រី អាយុ៦៤ឆ្នាំ
១១៖ ឈ្មោះ ណាំ វ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ។
ស្ថិតក្នុងភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដោយក្នុងនោះក្នុងមួយគ្រួសារៗ ទទួលបាន ៖
- អង្ករ៥០គីឡូ មី០១កេស ទឹកសុទ្ធ០១កេស
- ទឹកក្រូច ០១កេស
- ថវិកា ៤០០,០០០រៀល ៕