(ភ្នំពេញ)៖ លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីការបស់តុលាការពាក់ព័ន្ធបទល្មើស ញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក សៀង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដោយបង្គាប់ឱ្យ លោក រស់ សុឃិត បង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕