(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខលោកស្រី អ៊ឹម ខេម ជំនួយការភូមិ និងជាសមាជិកគណកម្មការសាខា ភូមិដំណាក់សង្កែ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ។
អំណោយដែល ក្រុមការងារបាននាំយក ទៅជូនដល់ អ្នកជំងឺ រួមមាន៖
*ថវិកាសរុបចំនួន មួយលាន បួនសែន ប្រាំម៉ឺនរៀល (១,៤៥០,០០០៛) ក្នុងនោះមានថវិកាលោក រ័ត្ន ស៊្រាង ១លានរៀល, ថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល និង ថវិកាលោក អ៊ុយ សុន ៥ម៉ឺនរៀល - ភេសជ្ជៈចម្រុះចំនួន០៧កែស, ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ,ទឹកដោះគោឆៅ០១កែស៕