(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ប្រភេទវីឡាថ្មីសន្លាងក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់៨ភាគរយជូនអតិថិជន។
ហ្គ្រេនភ្នំពេញស៊ីធី នឹងបើកលក់វីឡាប្រភេទថ្មីរបស់ខ្លួនរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដោយទីតាំងកម្មវិធីបើកលក់ ស្ថិតនៅលើផ្លូវភ្លោះ ជាប់ហ្គ្រេនភ្នំពេញហ្គោលក្លឹប ក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ផ្ទាល់តែម្ដង។
អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង(ហេនរី) មានប្រសាសន៍ថា គម្រោង ហ្គ្រេនភ្នំពេញស៊ីធី នឹងផ្តល់លំនៅឋានប្រកបដោយភាពកក់ក្តៅ សហគមន៍រស់នៅប្រកបដោយភាតរភាព និងសួនច្បារបៃតងធំជាងគេបង្អស់ក្នុងរាជធានីភ្នំពេញ។
លោកឧកញ៉ា លាង ហួង(ហេនរី) បញ្ជាក់បន្ថែមថា៖ «ហ្គ្រេនភ្នំពេញស៊ីធី មិនមែនផ្តល់ជូនលោកអ្នកត្រឹមតែជម្រកធម្មតានោះទេ ប៉ុន្តែជាលំនៅឋានដ៏កក់ក្ដៅ។ ម៉ូតលំនៅឋាននីមួយៗ គឺត្រូវបានរចនាដោយបង្កប់មុខងារផ្សារភ្ជាប់សមាជិកគ្រួសារទាំងអស់ ផ្សារភ្ជាប់មនុស្សនឹងធម្មជាតិ បៃតង ពន្លឺព្រះអាទិត្យ ខ្យល់អាកាសបរិសុទ្ធ និងសហគមន៍ប្រកបដោយសុខដុមរមនា»។
ចង់ដឹងអំពីរចនាបថថ្មី និងមុខងារនៃវីឡាថ្មីរបស់គម្រោង ហ្រ្គេនភ្នំពេញស៊ីធី អស្ចារ្យប៉ុណ្ណា អញ្ជើញមកកាន់ ហ្គ្រេនភ្នំពេញស៊ីធី ក្នុងថ្ងៃបើកលក់ផ្លូវការ ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ 061 997 888៕