(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី ព្រមទាំងក្រុមគ្រួសារសាច់ញាតិបងប្អូនកូនចៅ មានទុក្ខយ៉ាងក្រៀមក្រំ ដោយឧបាសក ជ័យ វុន ត្រូវជាឪពុកក្មេក និងឪពុកបង្កើត បានទទួលមរណភាព នៅម៉ោង១៖១៤យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៩៤ឆ្នាំ។
សពលោកឧបាសក ជ័យ វុន ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានលោក អ៊ុំ រាត្រី ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខាងជើងផ្សារចំការគរ(ផ្សារថ្មី)៕