(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពងស្ពឺ និងក្នុងនាមជាសមាជិកមូលនិធិបេះដូងខ្មែរ ព្រមជាមួយក្រុមការងារ បាននាំយកថវិកាចំនួន ១,៤២៥ដុល្លារ និង១,៧០០,០០០រៀល ទៅប្រគល់ជូនសាស្ត្រាចារ្យសិល្បៈផ្នែករបាំបុរាណ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្នុងពិធីដែលរៀបចំឡើងនារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ លោកអភិបាលក៏បាននាំយកនូវសម្ភារមួយចំនួនមាន អង្ករ២៥ គីឡូ/បាវ ស្មើចំនួន៤៥ បាវ, មីជាតិចំនួន ៨កេសធំ, ទឹកត្រី៤៥យួរ, ទឹកស៊ីអ៊ីវ ៤៥ យួរ, ម្សៅសាប៊ូ ១៣៥កញ្ចប់ និងភេសជ្ជៈ ៤៥កេស ទៅប្រគល់ជូនសាស្ត្រាចារ្យសិល្បៈ ទុកសម្រាប់ស្រាវជ្រាវផ្នែករបាំបុរាណ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។
លោក វ៉ី សំណាង បានផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋ នៅពាក្យមួយឃ្លាដែលន័យថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កុំថ្កើង» ដោយលោកចង់ឱ្យបងប្អូននាំគ្នា ចូលរួមថែរក្សាឱ្យបាននៅវប្បធម៌ ប្រពៃណីជាតិ រក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស ទើបសហគមន៍យើងមានភាពរុងរឿង រីកចម្រើនទៅបាន៕