(កោះកុង)៖ ដើម្បីអនុវតន៍តាមការណែនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងការចង្អុលបង្ហាញចង្អុលបង្ហាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីការពារភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន អធិការក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបង្ហាញមុខក្រុមជនសង្ស័យទាំង១៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។
ការបង្ហាញមុខក្រុមចោរកាច់ក ម៉ូតូនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលលោក យស់ ចាន់វិចិត្រ អធិការក្រុងទើបចូលការតំណែងថ្មី បានដឹកនាំកងកម្លាំងចុះបំបែកសំបុកក្រុមចោរលួចចាកសោរករម៉ូតូ បានចំនួន១៤នាក់ រឹមអូសបានម៉ូតូចំនួន ៦គ្រឿង និងវត្ថុតាងមួយចំនួនរួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកមួយចំនួន។
លោក យស់ ចាន់វិចិត្រ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរបានដាក់ពាក្យបណ្តឹង ជូនសមត្ថកិច្ចក្នុងករណីបាត់ម៉ូតូជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋាន លោកបានដាក់កម្លាំងចុះស្រាវជ្រាវទាំងយប់រយៈពេល២ថ្ងៃ រហូតដល់យប់ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ បានសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ធ្វើការឃាត់ខ្លួនបានចំនួន១៤នាក់ ស្រី៤នាក់ ស្ថិតក្នុងបន្ទប់ជួលកោះពេជ្រ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ រឹបអូសបានម៉ូតូចំនួន៦គ្រឿង រួមនិងសម្ភារមួយចំនួន គ្រឿងញៀនមួយចំនួនផងដែរ។
លោក យស់ ចាន់វិចិត្រ បានបន្តថា ដើម្បីសុវត្តិភាពការពារភូមិ ឃុំមានសុវត្ថិភាព និងតាមការចង្អុលបង្ហាញពីថ្នាក់លើ និងការចង្អុលបង្ហាញរបស់លោកស្នងការនគរបាលខេត្តលោក និងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញកាត្វកិច្ចអនុវត្តតាមបទបញ្ជា ដោយមិនគិតពីភាពនឿយហត់ឡើយមិនថាយប់ ឬថ្ងៃឡើយធ្វើយ៉ាងណាឱ្យ តែប្រជាពលរដ្ឋមានសុខ សុវត្ថិភាព។
លោកអធិការ បានលើកឡើងថា ចំពោះជនសង្ស័យទាំង១៤នាក់ ក្នុងការធ្វើតេស្តពិនិត្យលើទឹកនោមជាលទ្ធផល នៃការធ្វើតេស្តឃើញថាជនសង្ស័យមានសារធាតុញៀនទាំងអស់។
លោកអធិការបញ្ជាក់ថា ចំពោះជនសង្ស័យទាំង១៤នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ក្នុងនោះលោកបញ្ជាក់បន្ថែមថា ចំពោះម្ចាស់ម៉ូតូ ដែលបានរកឃើញនេះសមត្ថកិច្ច និងប្រគល់ជូនបងប្អូនវិញ ដោយមានឯកសារម៉ូតូមកភ្ជាប់ជាមួយ៕