(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តចែកជូនកម្លាំងប្រជាការពារខណ្ឌចំនួន០៥គោលដៅ សរុបចំនួន៧៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល, អង្ករ១០គីឡូក្រាម, ម៉ាស់១ដុំ, ត្រីខសាប៊ូ, ភេសជ្ជ និងទឹកអាល់កុលលាងដៃ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ពិធីប្រគល់អំណោយនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីលោក សុខ ពេញវុធ ទទួលបានអំណោយក្នុងពិធីសំណេះសំណាល ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួចមក។
លោក សុខ ពេញវុធ បានលើកឡើងថា អំណោយរបស់លោក ហ៊ុន ម៉ានី នេះជាការលើកទឹកចិត្តបន្ថែមដល់កម្លាំង ប្រជាការពារខណ្ឌ ដែលបានបំពេញការងារយ៉ាងសកម្មជូនអង្គភាព ហើយលោកក៏បានឧបត្ថមបន្ថែម ក្នុងមួយគោលដៅទទួលបានថវិកា១០ម៉ឺនរៀល និងភេសជ្ជមួយចំនួនផងដែរ៕