(ភ្នំពេញ)៖ តាមរយៈវីដេអូជិត៣នាទី របស់អង្គការសុខភាពពិភពលោក បានបង្ហាញពីរបៀបនៃការប្រើប្រាស់ ម៉ាស ទំាងរបៀបពាក់ និងរបៀបដោះម៉ាស ដើម្បីធានាបាននូវសុវត្ថិភាពការឆ្លងជំងឺផ្សេងៗ ជាពិសេសអំឡុងនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩ (COVID-19)។

*របៀបពាក់៖

ដំបូងបំផុត យើងត្រូវសម្អាតដៃរបស់យើង ដោយប្រើទឹកអាកុលលាងដៃ ឬក៏ប្រើសាប៊ូជាមួយនិងទឹក រយៈពេល២០-៦០វីនាទី។ បន្ទាប់មក យើងត្រូវយកម៉ាស ដែលប្រុងពាក់ មកពិនិត្យមើលឲ្យបានល្អិតល្អន់ ប្រសិនបើវាខូច ឬមិនស្អាត គឺកុំប្រើវាជាដាច់ខាត។

ដោយឡែក សម្រាប់ការពាក់ម៉ាសវិញ គឺយើងត្រូវចាប់កាន់ខ្សែសងខាង និងពាក់វាឲ្យគ្របទាំងលើចម្រុះ មាត់ និងចង្កា។ បន្ទាប់មក កុំយកដៃទៅប៉ះម៉ាសឲ្យសោះ ពេលកំពុងពាក់ ដើម្បីកុំឲ្យជាប់មេរោគ ហើយប្រសិនបើយើងច្រឡំយកដៃប៉ះ គឺត្រូវលាងដៃភ្លាមៗ។

*របៀបដោះ៖

មុនពេលយកដៃប៉ះម៉ាស ត្រូវលាងសម្អាតដៃជាមុនសិន ហើយយកដៃកាន់ខ្សែម៉ាសដើម្បីដោះវាចេញ គឺកុំប៉ះផ្ទៃម៉ាស។ កុំភ្លេចពេល ដោះម៉ាសចេញហើយ គឺគួរត្រូវលាងសម្អាតដៃជាថ្មីម្តងទៀត ដើម្បីបង្ការ។

សូមទស្សនាវីដេអូ ដែលមានដូចខាងក្រោមនេះ៖