(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៨ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី និងជួញដូរ២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៣៤០ករណី ឃាត់មនុស្ស១០,៥១២នាក់ (ស្រី៦៤៧នាក់)៕