(ភ្នំពេញ)៖ កុមារី២នាក់ សំណាងល្អបានក្រុមសន្តិសុខសាលាខណ្ឌមានជ័យអន្តរាគមន៍ រំដោះចេញពីផ្ទះខកំពុងឆេះដោយម្ដាយមិននៅផ្ទះចាក់សោកូនស្រីរៀន ក្នុងផ្ទះសង្រ្គោះយកចេញពីក្នុងផ្ទះក្រោយពីមានករណីឆ្លងចរន្តភ្លើងនៅបន្ទប់ឡោតឿហុយផ្សែងខ្មៅងងឹត។
ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឱ្យដឹងថា មុនកើតហេតុលោកទើប និងចេញមកផ្ដល់អំណោយដល់ប្រជាពលរដ្ឋក៏ជិះឆ្លងកាត់ទីតាំងកើតហេតុក៏មានប្រជាពលរដ្ឋផ្អើលរត់ស្រែកជួយភ្លើងឆេះផ្ទះហើយក៏ចុះត្រួតពិនិត្យដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌក៏ឃើញផ្ទះល្វើងចាក់សោស្រែកអ្នកនៅក្នុងផ្ទះមានអត់តែមើលឃើញក្មេងស្រីតូចៗ២នាក់ រត់បើកទ្វារតែជាប់សោក្រោយមកក៏ស្រែកអោយក្មេងអែបទៅម្ខាងនាំគ្នាគាស់ទ្វារយកក្មេងចេញមកខាងក្រៅបានមិនមានរបួសទៅមន្ទីរពេទ្យទេគ្រាន់តែភ័យស្លន់ស្លេតិចតួចប្រសិនមិនឃើញទាន់ទេច្បាស់ជាអាណិតអាសូរមិនខានទេដោយសារផ្សែងហុយមានជាតិពុលឆេះពូក និងសំលៀកបំពាក់សូម្បីតែកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌប្ដូរផ្លាស់ ដើម្បីដោះដូរជួយបាញ់ទឹក និងអង្គភាពបង្ការពន្លត់អគ្គីភ័យការពារឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដោយសារផ្ទះល្វើងសងជញ្ជាំងតែមួយ។
លោក ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍បឹងទំពន់ទី២ បានឱ្យដឹងថា ចាស់ម្ចាស់ផ្ទះមានឈ្មោះ អុឹង ពិសិដ្ឋណាលីន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រមហ៊ុនទំហំផ្ទះ៤ម៉ែត្រ ទទឹងបណ្ដោយ១៦ម៉ែត្រ ជាប្រភេទផ្ទះល្វើងហើយរលត់ទៅវិញនៅម៉ោង៣៖២០នាទីទើបបញ្ចប់ការបាញ់ទឹក។
ប្រតិបត្តិការមានកម្លាំងគៈណបញ្ជាការឯកភាពសាលាខណ្ឌម្នាក់ បានរបួសពេលវាយបំបែកកញ្ចក់ជាន់ឡោតឿ ដើម្បីចូលដល់គោលដៅបាញ់ទឹកនិងសហការរថយន្តពន្លត់អគ្គីភ័យមកទីតាំងកើតហេតុខាងលើចំនួន ៤រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង និងរថយន្តអង្គភាពបង្ការ និងពន្លត់អគ្គីភ័យស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿង ហើយការប្រើប្រាស់អស់ចំនួន ៣គ្រឿងបាញ់រលត់ទប់ស្កាត់បានតែមិនឆេះរាលដាលដល់ផ្ទះជិតខាងការខូចខាតសម្ភារក្នុងបន្ទប់ដកជាន់ឡោតឿមូលហេតុទុរស្សខ្សែភ្លើងប្រអប់កុងតាក់ម៉ាសុីនត្រជាក់ឆេះរាលដាលដល់ឆេះម៉ាសុីនត្រជាក់មកលើពូកដេកហុយផ្សែងខ្មៅបែបនេះ។
ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរបានអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័យទាំងភ្លើងទៀន ហ្គាស ចរន្តអគ្គីសនី និងសូមកុំទុកកូនចោលក្នុងផ្ទះយថាហេតុយើងមើលមិនឃើញនោះទេនេះសំណាងល្អអាជ្ញាធរជួយទាន់បើរងចាំម្ដាយមកចាក់សោនោះយ៉ាងមិញទៅ៕