(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលខេត្ដព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ គិតចាប់ពីដើមខែមករា ដល់ចុងខែមិថុនានេះ ប្រជាពលរដ្ឋមកពិនិត្យជំងឺក្រៅសរុបចំនួន ១០២,២៧១ករណី សម្រាប់ករណីថ្មីចំនួន ៩៩,០៥៥ករណី។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះទៀតថា «ចំនួនប្រជាពលរដ្ឋយើង នៅតែបន្ដមកទទួលសេវាសុខាភិបាលជាធម្មតា តែមានករណីថមថយជាងឆ្នាំ២០១៩ មានចំនួន ១១០,៥៧១ករណី តែការសម្រាលកូន៦ខែដើមឆ្នាំនេះ សរុបចំនួន ២,៩២០នាក់ កើនជាងឆ្នាំ២០១៩ មានត្រឹមតែចំនួន ២,៦៨៨នាក់»។
ជាមួយគ្នានោះ ចំនួនស្រ្តីរៀបការហើយ កំពុងប្រើប្រាស់ មធ្យោបាយពន្យាកំណើតទំនើប មានចំនួន ១៣,៣៥៧នាក់ ៕