(ភ្នំពេញ)៖ ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃឈានមុខគេ របស់ប្រទេសចិន និងខ្សែសង្វាក់របស់ក្រុមហ៊ុនបេស (លេខកូដ BEST) បេស អ៉ិចប្រេសកម្ពុជា បានបើកដំណើរការទូលំទូលាយ ក្នុងប្រទេសកម្ពុជាលើអាជីវកម្មដឹកជញ្ជូន។
ស្របជាមួយគ្នានេះដែរ បេស នឹងកសាងបន្ថែមទៀតនូវបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអ៉ីនធឺណេតឆ្លងដែនថ្មីរវាងចិន និងអាស៊ីអាគ្នេយ៍ដឹងអំពី «ការដឹកជញ្ជូនតាមសមុទ្រ តាមផ្លូវគោក និងតាមផ្លូវអាកាស»។
ជាមួយគ្នានេះ ក្រុមហ៊ុនបេសក៏បានប្រកាសថា អាជីវកម្មដឹកជញ្ជូននៅម៉ាឡេស៊ី និងសិង្ហបុរីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនបេសបានបង្កើតបណ្តាញមូលដ្ឋាននីយកម្ម នៃប្រទេសចំនួន ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីខ្លួនបានដាក់ដំណើរការ បណ្តាញនៅប្រទេសថៃ និងវៀតណាមក្នុងឆ្នាំ ២០១៩។
បន្ទាប់ពីទទួលបានជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាមរួចមក ក្រុមហ៊ុនបេសបានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយអាជីវកម្មដឹកជញ្ជូនបានគ្របដណ្តប់ជាង ៧០% នៃឧបទ្វីបឥណ្ឌូចិន ដែលបម្រើដល់ប្រជាជនជាង ២១៥ លាននាក់។
និយាយជារួម ក្រុមហ៊ុនបេសគ្រោងនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនធំៗចំនួន៤កន្លែង និងសាខាដឹកជញ្ជូនចំនួន១០០កន្លែង ក្នុងរយៈពេល ៣ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ហើយភ្នំពេញគឺជាមជ្ឈមណ្ឌលបញ្ជូនទំនិញគំរូធំជាងគេមួយ ដែលនឹងត្រូវបានបំពាក់ដោយឧបករណ៍ថ្លឹងទំងន់ស្វ័យប្រវត្តិ និងម៉ាស៊ីនស្កេនបែងចែកទំនិញស្វ័យប្រវត្តិទំនើប។
លោក Zhou Shaoning ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបេស បាននិយាយថា «ក្រុមហ៊ុនបេសមានសមត្ថភាព រៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្នាតធំ ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការយ៉ាងស្ទាត់ជំនាញ ប្រកបដោយគុណសម្បត្តិផ្ទាល់ខ្លួន នៅក្នុងបច្ចេកវិទ្យាក្នុងការគ្រប់គ្រង និងការធ្វើផែនការលើវិស័យដឹកជញ្ជូន។ បេស អាចបង្កើតបណ្តាញដឹកជញ្ជូនលឿនរហ័សនៅអាស៊ីអាគ្នេយ៍ ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត សុវត្ថិភាពនិងមានទំនុកចិត្តខ្ពស់»។
លោកបន្តថា «យើងសង្ឃឹមថា សេវាកម្មរបស់បេស នឹងជួយដល់អតិថិជនរបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទទួលបាននូវការដឹកជញ្ជូនកាន់តែប្រសើរឡើង ដែលអាចចូលរួមជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ»។
បន្ទាប់ពីបានបើកការបណ្តាញដឹកជញ្ជូននៅកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ថៃនិងវៀតណាមរួចមក លោក Zhou Shaoning បានឱ្យដឹងថា ផែនការបន្ទាប់របស់ក្រុមហ៊ុនបេស គឺចាប់ផ្តើមដំណើរការការផ្គត់ផ្គង់សេវាកម្ម នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីននិងប្រទេសផ្សេងទៀត។ ដូច្នេះពាណិជ្ជករអាស៊ីអាគ្នេយ៍ គឺមានកាន់តែច្រើន ហើយអតិថិជនកាន់តែសប្បាយរីករាយ នឹងគម្រោងសេវាកម្ម ដែលមានគុណភាពខ្ពស់មួយនេះ។
ឥឡូវនេះ អាស៊ីអាគ្នេយ៍ គឺជាចំណុចពេញដ៏និយម សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
យោងតាមការចុះផ្សាយរបស់ Google ក្រុមហ៊ុន Temasek និងក្រុមហ៊ុន Bain បានចេញរបាយការណ៍រួមគ្នាអំពី «សេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩» ដែលបានបង្ហាញថា ក្នុងឆ្នាំ២០១៩ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចនៅអាស៊ីអាគ្នេយ៍ ទឹកបា្រក់ប្រតិបត្តិការ (GMV) បានឈានដល់ ៣៨ ពាន់លានដុល្លារ ហើយគេរំពឹងថា នៅឆ្នាំ ២០២៥ នឹងកើនឡើង ៣ ដងដល់ ១៥៣ ពាន់លានដុល្លារ។
ក្រុមហ៊ុនបេសជំនាញ ក្នុងផ្នែកបច្ចេកវិទ្យា និងសេវាកម្មនាំចេញនូវភ័ស្តុភារ និងដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ទៅកាន់អាស៊ីអាគ្នេយ៍ដែលមិនត្រឹមតែដឹងតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្មផងដែរ ក្នុងការឆ្លើយតបទៅនឹងការប្រើប្រាស់ពាណិជ្ជកម្ម និងផលិតកម្មក្នុងស្រុក។
ក្រុមហ៊ុនបេស បាននាំមុខគេក្នុងការបើកទីផ្សារអាស៊ីអាគ្នេយ៍នៅប្រទេសថៃ ជាមួយ «បែបបទទំនិញធន់ស្រាល» ទទួលបានជោគជ័យ ក្នុងការស្រូបយកក្រុមនិយោជិតគ្រប់ទិសទី។ ស្របដូចគ្នានេះដែរ ការលើកកម្ពស់ភាពជាសហគ្រិន បានធ្វើឱ្យបណ្តាញដឹកជញ្ជូនរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងប្រទេសថៃជារៀងរាល់។
គិតត្រឹមចុងខែមីនាឆ្នាំនេះ ក្រុមហ៊ុនបេសបានបង្កើតមជ្ឈមណ្ឌលចែកចាយចំនួន៨ និងសាខាដឹកជញ្ជូនចំនួន៣៧៩ នៅក្នុងប្រទេសថៃ ដោយមានអ្នកដឹកជញ្ជូនជាង ២០០០ នាក់ ហើយសមត្ថភាពដឹកជញ្ជូនប្រចាំថ្ងៃ អាចឈានដល់ចំនួន ៣០ ម៉ឺនកញ្ចប់ក្នុងមួយថ្ងៃ។
ក្រុមហ៊ុនបេស បើកអាជីវកម្មលើកទី ២ នៅអាស៊ីអាគ្នេយ៍ក្នុងប្រទេសវៀតណាម ដែលបានគ្របដណ្ដប់លើតំបន់ ៩៨.៦ភាគរយ និងមានមជ្ឈមណ្ឌលចែកចាយចំនួន៧ និងសាខាដឹកជញ្ជូនចំនួន ៣៦៧ ដោយមានអ្នកដឹកជញ្ជូនជាង ២៥០០នាក់ ហើយសមត្ថភាពដំណើរការដឹកជញ្ជូនប្រចាំថ្ងៃ មានរហូតដល់ ២០ ម៉ឺនកញ្ចប់។ នាពេលបច្ចុប្បន្ននេះ ទំនិញក្នុងទីក្រុងហូជីមិញ និងហាណូយត្រូវបានដឹកក្នុងថ្ងៃតែមួយ។
ក្រុមហ៊ុនបេស ទទួលបានបទពិសោធជោគជ័យយ៉ាងសន្ធឹកសន្ធាប់ នៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម។ គំរូជោគជ័យនេះ «បែបបទទំនិញធន់ស្រាល» បានផ្ទេរបន្តមកកាន់ប្រទេសកម្ពុជាម៉ាឡេស៊ី និងសិង្ហបុរី ដោយមានទីក្រុង និងតំបន់សំខាន់ៗផ្សេងទៀត ដែលជាស្នូលក្នុងការបង្កើតបណ្តាញដឹកជញ្ជូន ឲ្យកាន់តែច្រើនឡើងនៅអាស៊ីអាគ្នេយ៍៕