(ភ្នំពេញ)៖ សំឡេងសន្ទនារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានទម្លាយតាមបណ្តាញសង្គមគណនី Facebook មួយឈ្មោះ «News Fast» នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្នុងសំឡេងសន្ទនាប្រមាណ៤៣នាទីនេះ លោក ម៉ៅ មុនីវណ្ណ បានបង្ហាញអំពីផែនការរបស់ខ្លួន ក្នុងការទម្លាក់ លោក សម រង្ស៉ី ចេញពីតំណែងអតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយ ហើយលើកលោក កឹម សុខា ដែលពេលនោះជាអនុប្រធាន ឱ្យឡើងជាប្រធានគណបក្សជំនួសវិញ នៅឆ្នាំ២០១៦៕
ខាងក្រោមនេះជាសំឡេងសន្ទនាទាំងស្រុងរវាងសម្តេចតេជោ ហ៊ុន សែន និង លោក ម៉ៅ មុនីវណ្ណ៖