(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពីលោក សុខ ពញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ អាជ្ញាធរបានបន្តយុទ្ធនាការ ចុះរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
យុទ្ធនាការនេះដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ, លោក ម៉ៅ ពោធិ និងលោក កែម ហេង អនុប្រធានផ្នែក។
ក្រុមការងារបាន ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមាន មហាវិថីព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ព្រះនរោត្តម ព្រះសីហនុ ព្រះសុរាម្រិត ព្រះសុធារស ព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥ ៨៨ ៩០ ៩២ ៩៦ ៦១ ១០៦ ១០៨ ១៣ ១៤៤ ១៤៨ ១៥៤ ជុំវិញវត្តភ្នំ ជាលទ្ធផល៖
*ចាក់សោររថយន្តទុកនៅនឹងកន្លែងចំនួន ២គ្រឿង និងស្ទួចរថយន្តចំនួន ០១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ។
*ចាប់យករទេះលក់ដូរឥតសណ្តាប់ធ្នាប់ចំនួន ០៣គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។
*សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាកបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៥១ ៦១ ១៧២ ១៩ ១៧៨ឥ ២១៤ ៨៦ ៧០ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ផ្លូវជាតិលេខ៥។
*ប្រើប្រាស់ម៉ាស៊ីនបូមធូលី ស្លឺកឈើ និងសំរាម នៅតាមសួនច្បារមុខព្រះបរមរាជវាំង ដល់សួនមុខផ្សាររាត្រី សួនមុខវេទិការច័ន្ទឆាយ៉ា៕