(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខជូននាយឧត្តមសេនីយ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ចំពោះមរណភាពរបស់ មហាឧបាសិកា មួង ហ៊ន ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានចាត់ទុកមរណភាពរបស់ មហាឧបាសិកា មួង ហ៊ន គឺជាការបាត់បង់ មាតា ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្ដោសប្រណីដ៏ថ្លៃថ្លា និងជាបុព្វការីជន ដែលក្នុងជីវិតរបស់ មហាឧបាសិកា បានពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីកូនៗ ចៅៗ មានអនាគតរុងរឿង។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងភិរយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា មួង ហ៊ន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕