(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្ដពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត បានចេញលិខិតថ្លែងអំណរគុណលោកឧកញ៉ា ឡេង ហួរ ដែលផ្ដល់អង្ករ១០តោន ដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ក្នុងលិខិតរបស់លោក ម៉ៅ ធនិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា «សូមលោកឧកញ៉ា ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា គិតរហូតមកដល់ពេលនេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ អ្នកជំងឺសរុប១៣១នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕