(ភ្នំពេញ)៖ ឧទ្យាន Central Park ដំបូងបង្អស់មិនធ្លាប់មានក្នុងប្រទេសកម្ពុជា នឹងបង្ហាញខ្លួនក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលនឹងផ្ដល់ឲ្យគ្រប់គេហដ្ឋានទាំងអស់ក្នុងគម្រោងនេះ លើសពីទីលំនៅ តែជាផ្ទះដ៏កក់ក្ដៅ។

ការរស់នៅប្រចាំថ្ងៃក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី មានតែសេចក្តីស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈគំនិតស្ថាបត្យកម្ម ដែលផ្សារភ្ជាប់គ្រប់វីឡាទាំងអស់ទៅនឹងពន្លឺព្រះអាទិត្យ ខ្យល់អាកាសបរិសុទ្ធ តំណក់ទឹកភ្លៀង ទីលានវាយកូនហ្គោលនៅកណ្តាលគម្រោងដ៏ធំ ជាពិសេសភាពបៃតងនៃធម្មជាតិរបស់ឧទ្យាន Central Park តែម្ដង។

ឧទ្យាន Central Park មានមុខងារ និងតួនាទីយ៉ាងច្រើន លើសពីការផ្តល់ជូនភាពបៃតងក្នុងសហគមន៍ ដែលមានដូចជា៖

*កន្លែងហាត់ប្រាណ និងលេងកីឡា ជាលក្ខណៈបុគ្គល និងជាក្រុម។

*វាលស្មៅបៃតង និងដើមឈើធំៗ ផ្តល់ជាម្លប់ដ៏ត្រជាក់ ដែលអាចឲ្យលោកអ្នកសម្រាកលម្ហែកាយ រំសាយអារម្មណ៍ និងពិកនិចបាន។

*ធម្មជាតិផ្ដល់ភាពស្រស់ស្រាយពេញ៣៦៥ថ្ងៃ។

ហ្គ្រេនភ្នំពេញស៊ីធី គឺជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ដែលច្របាច់បញ្ចូលគ្នានៃការរស់នៅក្នុងសហគមន៍សម័យទំនើប ជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលក្នុងរាជធានីភ្នំពេញ ដែលមាន Central Park ដ៏ធំ និងទីលានវាយកូនហ្គោលលើផ្ទៃដីជាង៧០ហិកតា ដំបូងគេបំផុតក្នុងរាជធានីភ្នំពេញ។
អតិថិជនទាំងអស់ដែលមានបំណងចង់សាកសួរព័ត៌មានអំពីគម្រោង ហ្គ្រេនភ្នំពេញស៊ីធី អាចទាក់ទងតាមលេខទូរស័ព្ទ៖០៦១ ៩៩៧ ៨៨៨ ឬក៏អាចមកការិយាល័យទីតាំងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ផ្ទាល់តែម្តង ដោយគ្រាន់តែឆ្លងកាត់ខ្លោងទ្វារសេះ ហ្គ្រេនភ្នំពេញស៊ីធី បត់ស្តាំត្រង់រង្វង់មូល រួចធ្វើដំណើរទៅត្រង់បន្តិច នឹងឃើញទីតាំងការិយាល័យលក់របស់គម្រោងមិនខាន៕