(ភ្នំពេញ)៖ បរាជ័យលើមុខរបរអាចមិនមែនគ្រាន់តែជាការខាតបង់ច្រើនលើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ។ ការពិតវាគឺជាមេរៀនបង្រៀនឲ្យបុគ្គលបរាជ័យឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះដរាបណាយើងនៅតែបន្តស្វែងរកវិធីសាស្រ្តផ្សេងៗធ្វើវាឲ្យបាន។
លើកនេះសង្ឃឹមថា បងស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់នឹងទទួលបានជោគជ័យជាមួយមុខរបរថ្មីនៃការចិញ្ចឹមមាន់ស្រែរបស់គាត់ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លាន រៀលដែលឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ដែលរៀនចេះពីការបរាជ័យកាលពីមុន។
លោកស្រី ចន្ធី រៀបរាប់ពីការឈ្នះរង្វាន់នេះយ៉ាងដូច្នេះថា៖ «ស្រាបៀរ កម្ពុជា បានក្លាយជា ជម្រើសសម្រាប់ការជួបជុំរបស់ខ្ញុំជាមួយបងប្អូន និង មិត្តភក្តិទៅហើយ។
កាលពីចុងខែមិថុនា កន្លងទៅខ្ញុំមានកម្មវិធីអាហារសាមគ្គីជាមួយសាច់ញាតិក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំទិញស្រាបៀរ កម្ពុជា មកជប់លៀងដូចរាល់ដង តែលើកនេះបំណងប៉ងប្រាថ្នាខ្ញុំបានដូចចិត្ត ដោយសារក្រវិលកំប៉ុងសំណាងទឹកប្រាក់ ៥លានរៀលដែលខ្ញុំបានឈ្នះពីស្រាបៀរ កម្ពុជា នារាត្រីនោះ ខណៈដែលខ្ញុំគាស់កំប៉ុងទី៥។
លោកស្រីបន្តទៀតថា ទឹកប្រាក់ ៥លានរៀល នេះខ្ញុំនឹងសាកល្បងចិញ្ចឹមមាន់អោយបានអោយបានសម្រេចដូចគេឯងនៅក្នុងភូមិ»។
ក្រៅពីអ្នកស្រុកបាកានរូបនេះ ក៏នៅមានអ្នកឈ្នះសរុបចំនួន ៤៧ នាក់ផ្សេងទៀតបានគាស់ ឈ្នះប្រាក់ ៥ លានរៀលកាលពី១សប្តាហ៍កន្លងទៅរួមមាន អ្នកភ្នំពេញ ២៩ នាក់ កំពង់ស្ពឺ២នាក់ កណ្តាល៦នាក់ កំពង់ឆ្នាំង១នាក់ ត្បូងឃ្មុំ១នាក់ កោះកុង១នាក់ ព្រះសីហនុ១នាក់ បន្ទាយមានជ័យ១នាក់ តាកែវ២ នាក់ ឧត្តរមានជ័យ១នាក់ និងកំពង់ចាម១ នាក់ផងដែរ។
ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!