(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ១៣២នាក់ទៀត នឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះពិសេស MH754 ចេញពីទីក្រុងគូឡាឡាំពួ មកដល់កម្ពុជានៅវេលាម៉ោង១០៖០០ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គួររំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ចំនួន៤លើក ក្នុងនោះរួមមាន៖
* លើកទី១៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។
* លើកទី២៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់។
* លើកទី៣៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១២២នាក់។
* លើកទី៤៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរចំនួន៨៦នាក់៕