(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក គង់ គឹមនី អភិបាលស្រុកស្នួល ទៅជាអភិបាលរងខេត្ដក្រចេះ ជំនួសលោក ខ័ណ្ឌ ចំណាន ដែលត្រូវផ្ទេរឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
ដោយឡែក ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ពិធីនេះ គ្រោងធ្វើឡើងនៅសាលប្រជុំសាលាខេត្តក្រចេះ។
សូមបញ្ជាក់ថា លោក គង់ គឹមនី ត្រូវបានតែងតាំងជាអភិបាលស្រុកស្នួល កាលពីខែតុលា ឆ្នាំ២០១២ ពោលមាន២អាណត្តិមកហេីយ។
លោក ខ័ណ្ឌ ចំណាន
លោក គង់ គឹមនី