(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានូវមុខជំនាញពេទ្យ ដូចជា Ayurveda, Yoga, Unani, Siddha, Homeopathy នៅក្នុងប្រទេសឥណ្ឌា។

ការទទួលស្គាល់នូវប្រព័ន្ធសុខាភិបាលដែលស្តង់ដាអន្តរជាតិ បានធ្វើឱ្យមានតម្រូវការកើនឡើងពីសំណាក់និស្សិតបរទេសទៅសិក្សានូវមុខវិជ្ជានៅវិទ្យាស្ថាន និងសាកលវិទ្យាល័យឥណ្ឌា។

ក្រសួងសុខាភិបាលស្ថិតក្រោម «កម្មវិធីអាហារូបករណ៍អន្តរជាតិ» របស់ខ្លួន បានពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតបរទេស ដែលមានមានបំណងចង់បន្តការសិក្សាផ្នែកពេទ្យ ក្នុងវិទ្យាស្ថានជាន់ខ្ពស់ក្នុងប្រទេសឥណ្ឌា។ គោលការណ៍ណែនាំ និងនីតិវិធីលម្អិតស្តីពីដំណើរការដាក់ពាក្យសុំអាហារូបករណ៍ ICCR តាមប្រព័ន្ធឌិជីថលអាចចូលទៅកាន់គេហទំព័រ www.a2ascholarships.iccr.gov.in។

សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ការទទួលពាក្យសុំអាហារូបករណ៍ online រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ ព័ត៌មានលម្អិតនៃអាហារូបករណ៍ដែលត្រូវបានផ្តល់ជូនមានដូចខាងក្រោម៖

* សម្រាប់ថ្នាក់បរិញ្ញាបត្រ

១៖ បរិញ្ញាបត្រផ្នែក Ayurvedic ថ្នាំពេទ្យនិងការវះកាត់ (BAMS), Siddha ពេទ្យនិងការវះកាត់ (BUMS), Unani ពេទ្យនិងការវះកាត់ (BUMS), Homeopathy ពេទ្យនិងការវះកាត់ (BHMS) រយៈពេលនៃការសិក្សាមុខវិជ្ជាទាំងអស់នេះគឺ ៥ឆ្នាំ កន្លះ រួមចុះស្តាតាមមន្ទីរពេទ្យ ១ឆ្នាំទៀត។

លក្ខខណ្ឌដែលអាចដាក់ពាក្យបាន បេក្ខជនត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំនៅថ្ងៃចូលរៀន និងត្រូវបញ្ចប់ថ្នាក់ទី១២ ដោយទទួល បានពិន្ទុល្អនៃមុខវិជ្ជា រូបវិទ្យា គីមី និងជីវវិទ្យា។ ហើយអាចប្រើប្រាស់ភាសាអង់គ្លេសបាន។

២៖ បរិញ្ញាបត្រខាង Yoga និង Yoga Shastra មានរយៈពេល៣ឆ្នាំ ត្រូវបញ្ចប់ថ្នាក់ទី១២ និងអាចប្រើប្រាស់ភាសាអង់គ្លេសបាន។

អត្ថប្រយោជន៍ទទួលបាន៖
* ថ្លៃការរស់នៅប្រចាំថ្ងៃ ៨០០០រូពីក្នុងមួយខែ
* ផ្តល់មានកំណត់ក្នុងតម្លៃ ៤៥០០រូពីក្នុងមួយឆ្នាំ
* ថ្លៃជួលផ្ទះមានរហូតដល់ ៣៥០០រូពី ឬ ៣០០០រូពីក្នុងមួយខែ
* ថ្លៃសិក្សា ថ្លៃឈ្នួលផ្សេងៗទទួលបន្ទុកដោយរដ្ឋាភិបាលឥណ្ឌា
* ថ្លៃសំបុត្រយន្តហោះទៅវិញទៅមក សំបុត្រធម្មតានឹងត្រូវផ្តល់ដល់សិស្សទាំងអស់ទៅដល់ព្រលានយន្តហោះជិតបំផុតដោយ ICCR។

សម្រាប់ព័ត៌មានបន្ថែមនិងការដាក់ពាក្យ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចចូលក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR): គេហទំព័រ www.a2ascholarships.iccr.gov.in ឬអាចទាក់ទងលោក Adarsh Kumar Mishra លេខាទី២ផ្នែកអប់រំនៃស្ថានទូតឥណ្ឌាភ្នំពេញតាមរយៈអ៉ីម៉ែលៈ [email protected] ឬទូរស័ព្ទលេខ ០២៣ ២១០៩១២ / ៩១៣; ទូរសព្ទ័៖ ០១៧៦៦៦៨១៤៕