(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើបទកិច្ចសម្ភាសជាមួយបណ្តាញសារព័ត៌មាន ស្តីពី «វឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០១៩-២០២០ និងទិសដៅការងារបន្ត»។
បទសម្ភាស ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្ដោតសំខាន់លើចំណុចមួយចំនួនដូចជា៖
១៖ សមិទ្ធផលសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០១៩-២០២០។
២៖ កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។
៣៖ ការកៀរគររកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា។
៤៖ ទិសដៅការងារបន្ត៕