(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផលិតនូវអត្ថបទអប់រំមួយ ដោយបង្ហាញពីការយល់ដឹងបន្ថែមក្នុងការរស់នៅប្រចាំថ្ងៃ ក្នុងបរិបទជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នា គួរចៀសវាង «ជិត៣យ៉ាង» ។
ជិត៣យ៉ាងនេះរួមមាន៖
* ជិតទី១៖ ទីតាំងបិទជិត (ពុំមានលំហូរខ្យល់ចេញចូលល្អ) ដូចជា បន្ទប់ការ៉ាអូខេ រោងភាពយន្ត រថយន្តដឹកអ្នកដំណើរ យន្តហោះ។ល។
* ជិតទី២៖ ជួបជុំជិតគ្នាច្រើន (ការជួបជុំដែលមានមនុស្សច្រើនកុះករ) ដូចជា ក្នុងសន្និសីទ ក្នុងកិច្ចប្រជុំធំ ក្នុងផ្សារ ក្នុងវិហារសាសនា ក្នុងរង្គសាល។ល។
* ជិតទី៣៖ ជជែកជិតគ្នាច្រើន (ការសន្ទនាជិតគ្នាច្រើន) ដូចជាក្នុងពេលជប់លៀង កុមារជួបគ្នាក្នុងពេលចេញលេង ។ល។
វិធានការគន្លឹះមួយដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺបង្ការការឆ្លងកើតឡើងជាចង្កោម ឬជាក្រុម៖
* ចំណុចប្រសព្វគ្នានៃជិត៣យ៉ាងនេះ នាំឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ជា ចង្កោម ឬជាក្រុម, សូមបង្ការ «ជិត៣យ៉ាង»កុំឱ្យកើតឡើងជាន់គ្នា (ឬប្រសព្វគ្នា)ក្នុងជីវភាពប្រចាំថ្ងៃ។
*លើសពីការចៀសវាង «ជិត៣យ៉ាង» យើងត្រូវសំអាតដោយថ្នាំសម្លាប់មេរោគនៅលើផ្ទៃប្រើប្រាស់រួម ឬជាសាធារណៈ និងសម្ភារបរិក្ខា វត្ថុប្រើប្រាស់ទាំងអស់ដែលប៉ះពាល់ដោយមនុស្សច្រើនគ្នា៕
សូមអានខ្លឹមសារដែលមានដូចខាងក្រោម៖