(ភ្នំពេញ)៖ បន្ទាប់ពីមានការបំភ្លឺជាបន្តបន្ទាប់ ដោយរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជារដ្ឋបាលស្រុករតនមណ្ឌលហើយនោះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកប៉ូច ភាង ជាមេឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចេញមកបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែមទៀត ក្រោយមានការផ្សាយចោទប្រកាន់ថា អាជ្ញាធរខេត្តបាត់ដំបង បានយកដីប្រជាពលរដ្ឋម្នាក់ ឈ្មោះ សិទ្ធិ ច្រយ នៅក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ទៅលក់ឱ្យក្រុមហ៊ុន។

ពាក់ព័ន្ធករណីនេះ លោកមេឃុំ បានបញ្ជាក់ដូចតទៅ៖

១៖ ឈ្មោះ សិទ្ធិ ច្រយ មិនដែលរស់នៅ ឬមានវត្តមានអាស្រ័យផល នៅក្នុងឃុំស្តៅនេះទេ គឺមានតែឈ្មោះ អ៊ូ សំអាន និងគ្រួសារ ដែលមករស់នៅលើទីតាំងដី និងអាស្រ័យផល ស្ថិតនៅក្នុង ភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល តាំងតែពីឆ្នាំ១៩៩៤ ពិតប្រាកដ។

២៖ នៅពេលដែលក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីម៉េន លីមីតធីត មកដោះស្រាយទិញដីពីប្រជាពលរដ្ឋ ស្រាប់តែមានឈ្មោះ សិទ្ធិ ច្រយ មកអះអាងថាខ្លួនជាម្ចាស់ដី ហើយនិយាយថាឈ្មោះ អ៊ូ សំអាន និងគ្រួសារ ជាអ្នកចាំដីទៅវិញ ។

៣៖ ក្រោយពីមានវត្តមាន ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីម៉េន លីមីតធី មកអភិវឌ្ឍ បានធ្វើឱ្យឃុំស្តៅយើងខ្ញុំ មានការរីកចម្រើនយ៉ាងខ្លាំង ដោយបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋក្នុងឃុំស្តៅ ក៏ដូចជាប្រជាជនមកពីគ្រប់កន្លែងផ្សេងៗ នាំឱ្យជីវភាពប្រជាជនធូរធា ព្រោះថា តំបន់ដូនមាយនេះគឺជាអតីតតំបន់សង្រ្គាមក្តៅ ដោយមានបន្សល់ទុកនូវគ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ និងមីន ជាច្រើន៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់មេឃុំ៖

*រូបភាពមុនពេលអភិវឌ្ឍន៍

*រូបភាពបច្ចុប្បន្ន