(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានចេញលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជួយជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផែនការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ការធ្វើកសិកម្ម។
យោងតាមលិខិតរបស់លោក កែវ រតនៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដានេះបានបញ្ជាក់ថា «ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យកសិកម្មទទួលបានផលប្រយោជន៍ពីផែនការ បន្ថយថ្លៃអគ្គិសនី និងផែនការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ការបូមទឹកធ្វើកសិកម្មនៅពេលយប់ ខ្ញុំបាទសូមស្នើសុំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទមេត្តាជួយផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្ម បានចូលរួមអនុវត្តន៍ផែនការបន្ថយថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្ម និងផែនការអនុគ្រោះថ្លៃ អគ្គិសនីសម្រាប់ការបូមទឹកធ្វើកសិកម្មនៅពេលយប់ ឱ្យបានទូលំទូលាយ ដោយអនុគ្រោះ»៕
សូមអានលិខិតទាំងស្រុង៖