(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ថ្មីទៀត ជាករណីនាំចូលពីអាមេរិក
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤លាននាក់ ស្លាប់ជាង ៥៩ម៉ឺននាក់ និងជាសះស្បើយជាង ៨លាននាក់!
៣៖ ក្រសួងសុខាភិបាល៖ បង្ការការចម្លងជំងឺកូវីដ-១៩ ចៀសវាង «ជិត៣យ៉ាង» ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
៤៖ អ្នកជំនាញព្រមានធ្ងន់ៗថា អាមេរិកនឹងមានអ្នកឆ្លង COVID-19 «១សែននាក់ក្នុង១ថ្ងៃ» បើមិនព្រមរួមគ្នាដោះស្រាយបញ្ហា!
៥៖ ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋអនុវត្តន៍វិធានបង្ការជំងឺកូវីដ១៩ ចំនួន៦ចំណុច ឱ្យបានខ្ជាប់ខ្ជូនក្នុងថ្ងៃឈប់សម្រាកនៅខែក្រោយ
៦៖ អាមេរិក អង់គ្លេស និងកាណាដាព្រួតគ្នាចោទរុស្ស៊ីថា «ព្យាយាមលួចទិន្នន័យស្រាវជ្រាវ វ៉ាក់សាំង COVID-19»
៧៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ព្រមានថាជំងឺកូវីដ១៩ នៅតែគំរាមកំហែងសុខភាព ពលរដ្ឋកម្ពុជានៅឡើយ
៨៖ មិនធម្មតា! អាមេរិកចង់ដាក់បំរាមធ្វើដំណើរ លើមន្ត្រីបក្សកុម្មុយនិស្តចិន គ្រប់រូបតែម្តង!
៩៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពលើទីលានវាយកូនហ្គោល ជាមួយកាយវិការដ៏ស្វាហាប់
១០៖ ទីបំផុតឥណ្ឌាក្លាយជាប្រទេសទី៣ ដែលមានករណីឆ្លង COVID-19 លោតដល់ខ្ទង់លាននាក់!
១១៖ ប្រមុខរាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការ អនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត
១២៖ លោក ប្រាយុទ្ធ បង្ហើបពីការរុះរើគណៈរដ្ឋមន្ត្រីថៃ ក្រោយមន្ត្រីជាន់ខ្ពស់ទាំង៤រូប « លាលែងពីតំណែង»
១៣៖ ជនបរទេសជាង១៧,០០០នាក់ ស្មើ១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយចូលមកដោយខុសច្បាប់
១៤៖ ទប់ចិត្តមិនបាន! អភិបាលរដ្ឋមួយចេញមុខព្រលះលោក ដូណាល់ ត្រាំ ថាអសមត្ថភាពទប់ស្កាត់ COVID-19
១៥៖ ធនាគារពិភពលោក ផ្តល់ឥណទាន១០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវនៅកម្ពុជា
១៦៖ គណៈកម្មការបោះឆ្នោតម៉ាឡេស៉ីត្រៀមខ្លួនរួចស្រេច សម្រាប់ក្នុងករណីមានការបោះឆ្នោតសកលមុនអាណត្តិ
១៧៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ទោះបីកម្ពុជា មានឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ
១៨៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ៦០នាក់ក្នុង១ថ្ងៃ សម្រាប់របាយការណ៍ថ្ងៃសុក្រនេះ
១៩៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖ បច្ចុប្បន្នជនបរទេសប្រហែល២០ម៉ឺននាក់ កំពុងស្នាក់នៅកម្ពុជា
២០៖ អតីតមន្ត្រីជាន់ខ្ពស់អង់គ្លេស បារម្ភខ្លាចជម្លោះជាមួយចិន ធ្វើឱ្យអង់គ្លេសខាតបង់ធ្ងន់ធ្ងរ
២១៖ ទីបំផុតរដ្ឋអាជ្ញាកូរ៉េខាងត្បូង «បើកការស៊ើបអង្កេតលើប្អូនស្រីលោក គីម ជុងអ៊ុន»
២២៖ ពលរដ្ឋអាមេរិកភាគច្រើន ទុកចិត្តលោក Fauci ជាងលោក ដូណាល់ ត្រាំ ទៅលើព័ត៌មានអំពី COVID-19
២៣៖ ទីបំផុតអគ្គីភ័យលើនាវាដឹកយន្តហោះចម្បាំងអាមេរិក ស្ថិតនៅក្នុងការគ្រប់គ្រងហើយ
២៤៖ ផ្ទុះការតវ៉ាក្នុងរដ្ឋមួយនៅអាមេរិក ក្រោយសិស្សម្នាក់មិនបានធ្វើកិច្ចការសាលា ហើយត្រូវតុលាការសម្រេចឃុំខ្លួន
២៥៖ ផ្ទុះជម្លោះវាយតប់គ្នាក្នុងសភាកោះតៃវ៉ាន់ ជុំវិញការតែងតាំង មន្ត្រីជំនិតប្រធានាធិបតី
២៦៖ បទវិភាគអន្តរជាតិ៖ «សេដ្ឋកិច្ចមហាយក្សចិនមិនមែនពឹងផ្អែកលើ ពាណិជ្ជកម្មតែមួយមុខ ដើម្បីរស់នោះឡើយ»
* ព័ត៌មាន Fresh News Plus
១៖ Real Madrid លើកពាន LaLiga ក្រោយបន្តឈ្នះ Villarreal និង Barcelona ចាញ់ Osasuna ក្នុងដី
២៖ Setien មិនប្រាដកថា គាត់នឹងដឹកនាំ Barcelona ដល់ខែក្រោយ ឬអត់ទេដេីម្បីលេងនៅ Champion
៣៖ ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ កែ ឡេង ត្រូវបានតែងតាំងជាទីប្រឹក្សាសហព័ន្ធកីឡាប៉េតង់កម្ពុជា
៤៖ តើមានរឿងអ្វីកើតឡើងនៅឥណ្ឌា ក្រោយពេលប្រកាសបិទកម្មវិធី TikTok?
៥៖ កីឡាការិនី កែ ឡេង អះអាងថា មិនទទួលសំណើទៅបង្ហាត់ក្រៅស្រុកឡើយ
៦៖ ចំណេះដឹងទូទៅ៖ តើអ្នកស្គាល់ម៉ោងសកល GMT ដែរឬទេ?
៧៖ អង់គ្លេស ប៉ះវ៉េលក្នុងមិត្តភាព ក្រោយលេងពាន Nations League នៅខែតុលា
៨៖ Fidel Castro បិតាបដិវត្តន៍គុយបា ត្រូវបានចារកម្មអាមេរិកប៉ុនប៉ងធ្វើឃាតរហូតដល់៦៣៨ដង ក្នុងពេលកាន់អំណាច៤៩ឆ្នាំ
៩៖ ទីប្រឹក្សាសេតវិមាន៖ TikTok គួរតែប្ដូរពីក្រុមហ៊ុនចិន មកជាក្រុមហ៊ុនអាមេរិក ដើម្បីគេចផុតពីការបិទនៅសហរដ្ឋអាមេរិក
១០៖ ម្ចាស់ផ្ទះបឹងកេត នឹងឡើងឈរលេខ២ វិញ ប្រសិនយកឈ្នះកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែកក្កដា
១១៖ ប្រធានប៉េតង់ពិភពលោក ប្រកាសថា កីឡាការិនី កែ ឡេង ជាបេតិកភណ្ឌ និងជានិមិត្តរូបអមតៈរបស់កីឡានេះ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com