(ភ្នំពេញ)៖ លោក Cambell Peter Mark ជនជាតិអូស្រ្តាលី អាយុ ៦៤ឆ្នាំ ដែលទើបតែទទួលបានយុត្តិធម៌ដ៏ពេញចិត្តតាមគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ កាលពីថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២០ កន្លងមក គឺពេលនេះ ទទួលបានមហាលាភមួយថែមទៀតលើសពីយុត្តិធម៌ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម។ លោក សន្តិភាព រំភើបរីករាយយ៉ាងខ្លាំងជាមួយទឹកភ្នែកដែលមិននឹកស្មានថា សម្តេចតេជោ មានក្តីសណ្តោសប្រណីចំពោះរូបគាត់យ៉ាងនេះ។

ដោយសារប្រទេសកម្ពុជា ដែលជាប្រទេសមួយមានសន្តិភាព សុខសុវត្ថិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន លោក Peter មានមនោសញ្ចេតនាស្រលាញ់ពេញចិត្តប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ហើយចង់បន្តរស់នៅក្នុងប្រទេសនេះជារៀងរហូតដល់នាទីចុងក្រោយនៃជីវិតខ្លួន។

ហេតុនេះហើយ ស្របពេលដែលគាត់មានឱកាសបានជួប លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីគាត់នៅកំពតកាលពីពេលថ្មីៗនេះ លោក Peter ក៏បានគោរពសំពះស្នើសុំ សម្តេចតេជោ ហ៊ុន សែន មេត្តាផ្តល់សញ្ជាតិខ្មែរ ជូនគាត់ដើម្បីបន្តរស់នៅជីវិតចុងក្រោយក្នុងនាមជាខ្មែរ នឹងមានសិទ្ធិពេញលេញក្នុងការទិញដូរអចលនៈទ្រព្យមិនអោយមានបញ្ហាដូចពេលកន្លងទៅដែលគាត់បានជឿទុកចិត្តទៅលើមិត្តស្រីខ្មែរគាត់ម្នាក់អោយឈរឈ្មោះទិញអចនលទ្រព្យមួយចំនួននៅខេត្តកំពត ដែលចុងក្រោយគឺគាត់បានដង្ហោយសុំការជួយសណ្តោសពិសម្តេចតេជោទើបបានទទួលយុត្តិធម៍កន្លងទៅថ្មីៗនេះ។ គាត់មិនចង់ខុស ហើយក៏មិនចង់អោយរឿងបែបនេះកើតយឡើងសារជាថ្មីទៀតឡើយចំពោះខ្លួនគាត់។

បន្ទាប់ពីបានពិនិត្យរបាយការណ៍ស្នើសុំរបស់ លោក ដួង តារា រួចហើយ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានការអាណិតអាសូរ លោក Peter យ៉ាងខ្លាំង ហើយក៏បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីស្នើសុំផ្តល់សញ្ជាតិខ្មែរជូនដល់លោក Peter ដែលមានឈ្មោះខ្មែរថា សែន សន្តិភាព ( Sen Santepheap) ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យប្រទានសញ្ជាតិខ្មែរជូន លោក Peter នៅថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។

លោក សែន សន្តិភាព ដែលពីមុនជាឈ្មោះនៃក្តីស្រម៉ៃ ប៉ុន្តែពេលនេះសុបិន្ដរបស់គាត់បានក្លាយជាការពិតហើយ។ លោក សែន សន្តិភាព រៀបរាប់ដោយក្តីរំភើបទាំងទឹកភ្នែករលីងរលោងថា «ពិតជាគ្រោះក្លាយជាលាភធំមែន សុបិន្ដរបស់ខ្ញុំបានក្លាយជាការពិតហើយ» លោកបន្ថែមថា សម្តេច ហ៊ុន សែន គឺពិតជាទេវតារស់នៅលើដីកម្ពុជាយ៉ាងពិតប្រាកដ សម្តេចតេជោបានជប់រូបខ្ញុំអោយក្លាយជាពលរដ្ឋខ្មែរ ថ្មីមួយរូបនៅកម្ពុជា សម្តេចមិនត្រឹមតែជាមេដឹកនាំដ៏ល្អនោះទេ តែជាប្រមុខការទូតដ៏ឆ្នើមមួយដែលបានធ្វើអោយប្រទេសកម្ពុជារីកចម្រើនរុងរឿងថ្កើងថ្កានទៅមុខឥតឈប់ឈរ និងមានទំនាក់ទំនងការទូតល្អឥតខ្ចោះជាមួយប្រទេសជាមិត្ត។ សម្តេចតេជោ តែងតែមានក្តីស្រឡាញ់ នឹងគិតគូរដពីសុខទុក្ខប្រជាប្រពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងសុខទុក្ខជនបរទេសទាំងអស់នៅកម្ពុជាផងដែរ ហើយក្នុងកំឡុងកូវីដ១៩ទៅថ្មីៗនេះ សម្តេចតេជោបានអនុញ្ញាតិអោយនាវា Westerdam ចូលចតនៅខេត្តព្រះសីហនុ ដែលបង្ហាញពីគុណធម៍នឹងក្តីស្រឡាញ់ដ៏ធំធេងបំផុតចំពោះមនុស្សជាតិទូទៅដោយគ្មានការរើសអើង”។

លោក សែន សន្តិភាព បានសំពះគោរពថ្លែងអំណរគុណដល់សម្តេចតេជោយ៉ាងជ្រាលជ្រៅបំផុត ដែលបានផ្តល់ជីវិតថ្មីដល់លោកនៅលើទឹកដីកម្ពុជា ហើយលោកបានប្តេជ្ញាចូលរួមរបបនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។ លោក សន្តិភាព ក៏បានអំពាវដល់អ្នកវិនិយោគគិនបរទេសទាំងអស់មានជំនឿជឿជាក់លើសម្តេចតេជោ ហើយវឹលមកវិនិយោគនៅកម្ពុជាដោយទំនុកចិត្តកក់ក្តៅ។ លោកក៏បានថ្លែងអំណរគុណដល់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ដែលបានជួយខ្នះខ្នែងក្នុងការដោះស្រាយបញ្ចប់វិវាទក្តីក្តាំដីធ្លី និងជួយក្នុងការស្នើសំសញ្ជាតិជូនរូបលោកអោយមានថ្ងៃនេះ។

កាយវិការមនុស្សធម៌ ប្រកបដោយគុណធម៍ ក្តីស្រឡាញ់ និងក្នុងភាពជាអ្នកដឹកនាំល្អរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានឆ្លុះបញ្ចាំងអោយឃើញពីក្តីស្រឡាញ់ សីលធម៌ ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ជាពិសេសស្តែងអោយឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្រ្តាលី។ លោកសន្តិភាព នឹងចងចាំនូវការយកចិត្តទុកដាក់ដ៏ល្អបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន រហូតអស់មួយជីវិតនៅលើទឹកដីនៃប្រទេសកម្ពុជា។

អរគុណសន្តិភាព