(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញផ្សាយនូវវិដេអូពិសេសមួយដោយលើកឡើងអំពី ចក្ខុវិស័យដ៏ច្បាស់លាស់ និងមុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការដោះស្រាយ បញ្ហាជូនពលរដ្ឋក្នុងសម័យកូវីដ១៩។ ដូចបា នដឹងហើយថាចាប់តាំងពីមានការផ្ទុះឡើងនូវករណីកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម ដើម្បីការពារការឆ្លងរីករាលដាល ក៏ដូចជាកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដោយក្នុងនោះមានទាំងការជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ។
សូមទស្សនាវីដេអូស្តីពី ចក្ខុវិស័យដ៏ច្បាស់លាស់ និងមុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយ បញ្ហាជូនពលរដ្ឋក្នុងសម័យកូវីដ១៩៖