(ភ្នំពេញ)៖ សម្លេងទង្គិចកែវក្រោមសំណើចនៃភាពរីករាយពីការជួបជុំគ្នារវាងគ្រួសារសាច់ញាតិមួយនៅម្តុំខណ្ឌពោធិ៍សែនជ័យ បានសាងមិនត្រឹមតែក្តីសុខប៉ុណ្ណោះ ប៉ុន្តែបានបង្កើតទ្រព្យសំណាងយ៉ាងមិនគួរឲ្យជឿដោយមានម្នាក់គាស់ស្រាបៀរ កម្ពុជាត្រូវរង្វាន់ ៥លានរៀលទាំងយប់ម៉ោង៨។
លោក កើត វណ្ណឌឿន បានរៀបរាប់ការឈ្នះថា៖ «ពួកយើងហូបអីជុំគ្នានៅផ្ទះរបស់ខ្ញុំអស់ឡើង ៣ កេស គ្នា ៦ នាក់ ហើយកំប៉ុងមួយក្នុងកេសចុងក្រោយនោះហើយជាកំប៉ុងសំណាង ៥ លាន»។ បើទោះបីជាយើងអត់បាននិយាយគ្នាមុនពីការបែងចែករង្វាន់ ប៉ុន្តែចុងក្រោយយើងក៏គិតគ្នាថានឹងចែកចំណែកស្មើគ្នា ព្រោះស្រាបៀរនោះយើងមានចំណែកចូលលុយគ្នាទិញ»។
លោក វណ្ណឌឿន ជាអតិថិជនម្នាក់ដែលបានគាស់ឈ្នះក្នុងសប្តាហ៍ទី២នៃខែកក្កដាដែលមានអ្នកឈ្នះផ្សេងទៀតរួមមានអ្នកកភ្នំពេញ ២១នាក់ កំពង់ស្ពឺ៣នាក់ ព្រៃវែង២នាក់ តាកែវ១នាក់ ប៉ៃលិន២នាក់ ស្វាយរៀង៣នាក់ ស្ទឹងត្រែង១នាក់ សៀមរាប១នាក់ កណ្តាល ២នាក់ កំពង់ចាម១នាក់ សរុប៣៧នាក់៕
ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!