(ព្រៃវែង)៖ ក្រុមការងារចុះជួយឃុំគោកគង់លិច ដឹកនាំដោយលោកជុំ សាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំគោកគង់លិច និងលោកឧកញ៉ា សំ ប៊ន តំណាងលោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងក្រុមការងារចុះជួយភូមិ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
វិធីនេះមានការចូលរួមពីគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ ក្នុងកិច្ចប្រជុំពង្រឹងការងារបក្សមូលដ្ឋានចំនួន២០០នាក់។
លោកជុំ សាវុឌ្ឍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក នេត សាវឿន ប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ជូនចំពោះសមាជិកសមាជិការបក្ស ដែលបានចូលរួមទាំងអស់ និងបានណែនាំសមាជិកបក្សទាំងអស់ ឲ្យខិតខំបន្ថែមទៀតនូវការអនុវត្តគោលការណ៍សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយបំរើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសត្រូវចូលរួម ជួយផ្សព្វផ្សាយនូវច្បាប់ចរាចរណ៏ផ្លូវគោក និងរួមគ្នាបង្កាទប់ស្កាត់ជម្ងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកប្រធានក្រុមការងារដែលតំណាងលោក យឹម លាង បាននាំយកនូវថវិកាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្រ សាប៊ូ និងជែល ផ្តល់ជូនសមាជិកដែលបានចូលរួម និងគ្រួសារក្រីក្ររួម មានសមាជិកចូលរួមចំនួន១២៥នាក់ម្នាក់ៗជូនរួមមាន៖
* ថវិកា២០,០០០ ស្មើនឹង ២,៥០០,០០០៛, ជែល១, ដបសាប៊ូ១ដុំ, ថ្នាំពេទ្រ១កញ្ចប់
* គ្រួសារក្រីក្រ ១៦គ្រួសារ ១គ្រួសារ១០០,០០០៛ ស្មើ១,៦០០,០០០៛ អង្ក២០ គ,ក្រ ទឹកផ្លែឈើ១ កេះមី១ កេះ ជែល១ ដប សាប៊ូ២ ដុំថ្នាំពេទ្រ១ កញ្ចប់ចំណាយរៀបចំពិធី ១,០០០,០០០៛ និងចំណាយជួសជុលផ្លូវ ៣,០០០,០០០៛ និងចំណាយធ្វើផ្ទះជូនលោកយាយចាស់ជរាគ្មានទីពឹង ៣,១០០,០០០៛សរុប ថវិកាចំណាយអស់ ១១,២០០,០០០៛៕