(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលព្រំដែនគោកវរសេនាតូច៨១៥ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកថវិកា និងអំណោយមួយចំនួន ប្រគល់ជូនក្រុមគ្រួសារមន្ដ្រីនគរបាលម្នាក់ ដែលមានឪពុកលង់ទឹកស្លាប់។
អំណោយដែលប្រគល់ជូន រួមមាន៖ ថវិកាផ្ទាល់ខ្លួន របស់លោកវរសេនីយ៍ឯក សួង សៅ ចំនួន១០០ដុល្លារ, អង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ២០យួរ និងប៉ុស្តិ៍ខ្លាងាប់ ថវិកាចំនួន១០ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ៤យួរ ទឹកក្រូច២យួរ ទៅចូលរួមរំលែកទុក្ខ លោកអនុសេនីយ៍ត្រី គង់ សេងអីម មន្រ្ដីប៉ុស្ដិ៍ខ្លាងាប់។
សូមជម្រាបថា លោក ហែម អាត អាយុ៧២ឆ្នាំ ទីលំនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ត្រូវជាឪពុកលោកអនុសេនីយ៍ត្រី គង់ សេងអីម បានទទួលមរណភាព ដោយលង់ទឹកកាលពីពេលថ្មីៗនេះ៕