(ភ្នំពេញ)៖ ឯកឧត្ដម អ៊ុក ចាន់ ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាពនៅវេលាម៉ោង៦៖២០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។
សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ១០A ផ្លូវ២០៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី នាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ ចូលរួមបុណ្យសព ឧបាសក អ៊ុក ចាន់ ដោយក្ដីអនុគ្រោះពីក្រុមគ្រួសារសព។
បុណ្យគម្រប់៧ថ្ងៃ ប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ វេលាម៉ោង ២៖០០រសៀល នៅគេហដ្ឋានខាងលើ៕