(ភ្នំពេញ)៖ គណៈចលនាឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំថ្នាក់កណ្ដាលស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដែលកិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ នៅវិមាន ៧មករា។
គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគណបក្សបង្កើតឡើង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨ ធ្វើជាសេនាធិការឲ្យគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា មានរយៈពេលជាង ២៣ឆ្នាំមកហើយ ដែលមានលោក អូស្មាន ហាស្សាន់ជាប្រធាន៕
សូមទស្សនាវីដេអូខាងក្រោម៖