(ភ្នំពេញ)៖ ធនាគារឯកទេស ខេមខូ ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០% របស់ក្រុមហ៊ុន ដូនពេញលែន ខូអិលធីឌី បានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ប្តូរនាមករណ៍ថ្មីជា «ធនាគារ ឯកទេស ដូនពេញ ម.ក»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារ ឯកទេស ដូនពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។

ធនាគារ ឯកទេស ដូនពេញ បានឲ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃដំណើរវិវឌ្ឍន៍ថ្មី ក្នុងការធ្វើកំណែទម្រង់ធនាគារ ស្របតាមចក្ខុវិស័យរបស់ភាគទុនិកថ្មី ដើម្បីឲ្យធនាគារអាចផ្តល់ជូនអតិថិជន នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល ជាមួយនឹងបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ។

គិតមកត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ ធនាគារឯកទេស ដូនពេញ ម.ក មានទ្រព្យសកម្មសរុបចំនួន ជាង៣១លាន ដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ធនាគារកំពុងធ្វើប្រតិបត្តិការផ្តល់សេវាប្រាក់កម្ចីសម្រាប់បង្កើត ឬពង្រីកមុខ-របរអាជីវកម្ម, កម្ចីសម្រាប់សាងសង់ ឬទិញ ឬជួសជុលគេហដ្ឋាន, កម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងកម្ចីទិញយានយន្ត តាមរយៈការិយាល័យប្រតិបត្តិការ និងសាខារបស់ខ្លួន ចំនួន២ ដែលមានទីតាំងស្ថិតនៅក្នុង ខណ្ឌ៧ មករា និងខណ្ឌកំបូល នៃរាជធានីភ្នំពេញ៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖