(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ អាជ្ញាធរបានបន្តយុទ្ធនាការ ចុះរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
យុទ្ធនាការនេះដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ក្រុមការងារបាន ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមាន៖
* បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល៖ ផ្លូវលេខ ១៣៦ សរុបបានចំនួន ៤២ទីតាំង នៅសល់ ០៤ទីតាំង កំពុងបន្តអនុវត្ត, ផ្លូវលេខ ១៣០ សរុបបានចំនួន ១៨ទីតាំង នៅសល់ ១២ទីតាំង កំពុងបន្តអនុវត្ត។
* ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្មុងមូលដ្ឋានខណ្ឌដូនពេញ មានមហាវិថីព្រះមុនីវង្ស ព្រះនរោត្តម ព្រះសីហនុ ព្រះសុរាម្រិត ព្រះស៊ីសុវត្ថិ ១៣ ១០៦ ១០៨ ១៣០ ១៣៦ ១៥៥ ១៥៤ ជាលទ្ធផល៖ ស្ទូចរថយន្តចតឥតណ្តាប់ធ្នាប់ចំនួន ០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងចាក់សោររថយន្តទិកនៅនឹងកន្លែងបានចំនួន ០២គ្រឿង, ចាប់រថយន្តដឹកទំនិញចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។
* សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤។
* បន្តកាត់ស្មៅ បាញ់លាងសម្អាតច្រាំងទន្លេចាប់ពីសួនមុខផ្សាររាត្រី រហូតដល់សួនមុខព្រះបរមរាជវាំង និងសួនមុខវត្តបទុមវតី្ត សួនលោកតាក្រម ង៉ុយ សួនចន្ទឆាយា
* ប្រើម៉ាស៊ីនបូមដី ស្លឹកឈើ និងសំរាម សំអាតនៅសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី សួនច័ន្ទឆាយា សួនវិមានឯករាជ្យ៕