(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចផ្លាស់ប្តូរពេលវេលា នៃការរៀបចំកម្មវិធីវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ទៅពេលវេលាសមស្របមួយ ក្រោយពីស្ថានភាព នៃជំងឺរាតត្បាតកូវីដ១៩ បានល្អប្រសើរ ឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ដោយសារស្ថានភាព នៃការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី នាពេលបច្ចុប្បន្នកំពុងរីកសាយភាព និងបង្កភាពភ័យខ្លាច ដល់ប្រជាជននៅលើពិភពលោក ដែលក្នុងនោះ រារាំងដល់ការធ្វើដំណើរជាអន្តរជាតិ និងការជួបជុំប្រមូលផ្ដុំ មនុស្សក្នុងចំនួនច្រើន ស្របពេលដែលទទួលបាន ការឆ្លើយតប និងស្នើសុំលុបការចូលរួមនៅក្នុងវេទិកាស្រូវអង្ករលើកទី៧ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២០ ពីសំណាក់វាគ្មិនអន្តរជាតិ និងអ្នកទិញ មួយចំនួនធំ និងសំខាន់ៗ ជាពិសេសមកពីប្រទេសចិន និងបណ្ដាប្រទេសមួយចំនួននៅអាស៊ាន និងអឺរ៉ុប និងដោយមានសំណូមពរពីសមាជិក សមាជិកា និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចង់ឱ្យការរៀបចំនេះ ប្រកបដោយជោគជ័យ និងទទួលបាននូវលទ្ធ ផលល្អ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានសង្កត់ធ្ងនើថា សូមការអនុញ្ញាតធ្វើការកែប្រែ និងផ្លាស់ប្តូរពេលវេលានៃការរៀបចំ កម្មវិធីពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ទៅពេលក្រោយវិញ ចំពោះកាលបរិច្ឆេទជាក់លាក់ នៃវេទិកាស្រូវអង្ករលើកទី៧ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការជម្រាបជូនជាថ្មីម្ដងទៀត នៅពេលក្រោយ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា៖