(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Vilada Meeyam ជំនាញការ IMF ផ្នែកគោលនយោបាយរូបិយវត្ថុប្រចាំនៅធនាគារជាតិនៃកម្ពុជា ដែលនឹងត្រូវបញ្ចប់បេសកកម្មនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ចូលជួបជម្រាបលា និងរាយការណ៍ពីការងារដែលបានធ្វើកន្លងមក។
លោកស្រីទេសាភិបាលរង បានថ្លែងអំណរគុណ ចំពោះលោកស្រី Vilada Meeyam ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញបេសកកម្មនៅធនាគារជាតិនៃកម្ពុជា។
លោកស្រីបានលើកឡើងពីការងារចាំបាច់ជាច្រើនទៀតដែលមិនទាន់បានបញ្ចប់ ហើយមានតម្រូវការជំនួយបច្ចេកទេសបន្ថែម និងសង្ឃឹមថា លោកស្រី នឹងបន្តជួយដល់ធនាគារជាតិនៃកម្ពុជានៅពេលដែលមានតម្រូវការ។
លោកស្រី Vilada Meeyam បានរួមចំណែកពង្រឹងគុណភាពការងារគ្រប់គ្រងសន្ទនីយភាព ពង្រឹងសមត្ថភាពលើការវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសម្រាប់រៀបចំគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា៕