(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ រាជធានីភ្នំពេញ មេបញ្ជការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុង វត្តចំនួនពីរ នៅសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី។

ការបាញ់ថ្នាំសម្លាប់មេរោគនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ (Covid19) ដើម្បីឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕