(ភ្នំពេញ)៖ អ្នកស្រី ទៀង សោភ័ណ្ឌ អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់ឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីផ្ទះ ដែលបានមកពីឈ្មោះ ហួរ គឹមហ័ង ជាអ្នកប្រគល់សិទ្ធិអោយនាងខ្ញុំកាន់កាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់លេខ ១៨២ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១២ ចេញដោយលោក វើក សាមឿន ចៅសង្កាត់ដង្កោ។
អ្នកស្រី បានឲ្យដឹងថា ដីរបស់អ្នកស្រី មានព្រំប្រទល់ដីខាងជើង ទល់នឹងផ្លូវខាងត្បូងទល់នឹង ជា ថា ខាងកើតទល់នឹង សឿង សុខា ខាងលិចទល់នឹង ផ្លូវ។
អ្នកស្រីសូមបញ្ជាក់ថា ពុំបានយកដាក់បញ្ចាំ ឬពាក់ព័ន្ធនៅក្នុងធនាគារណាមូយឡើយ បើថ្ងៃក្រោយមានបញ្ហា ដោយប្រការណាមួយ នាងខ្ញុំសូមសន្យាថា ធានាទទូលខុសត្រូវទាំងស្រុងចំពោះ មុខច្បាប់។ នាងខ្ញុំបានដាក់ពាក្យបណ្តឹងជូន លោកស្រីចៅសង្កាត់ដង្កោ រួចហើយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០៕