(ភ្នំពេញ)៖ ព្រលឹមថ្ងៃទើបនឹងរះជាសញ្ញាដាស់មនុស្សម្នាឲ្យក្រោកឡើងត្រៀម ខ្លួនបំពេញការងារសម្រាប់ថ្ងៃថ្មី ដូច្នេះកម្មករទាំងស្រី ទាំងប្រុសៗដែលធ្វើចម្កាចេកមួយកន្លែងនៅឯស្រុក ឈូក ខេត្តកំពត ក៏រួសរាន់ត្រៀមរៀបចំខ្លួនប្រាណទៅបំពេញការងារជាប្រចាំរៀងខ្លួនដូចសព្វដង។
រីឯលោកស្រី ស៊ុន ស្រីមុំ ជាម្តាយកូនខ្ចី ៨ខែ រូបនេះខុសពីអ្នកជិតខាងដែលស្នាក់ នៅក្នុងរោងជាមួយគ្នាព្រោះគាត់ជាមេផ្ទះ ដូច្នេះដើម្បីធ្វើការបានពេញ ១ថ្ងៃ លោកស្រីរួសរាន់គាស់វើក WURKZ ១កំប៉ុង មុនគេបង្អស់ ដើម្បីពិសាប៉ូវកម្លាំង ទាំងមិននឹកស្មានថានឹងឈ្នះរង្វាន់ ៥០លានរៀលទាំងព្រឹកព្រលឹម។
លោកស្រីបានរៀបរាប់ថា៖ «ខ្ញុំផ្តាំម៉ែតាំងពីល្ងាចថាឲ្យទិញវើក WURKZ ឲ្យខ្ញុំ១កំប៉ុងកុំខាន ព្រោះខ្ញុំដូចខ្សោយកម្លាំងចង់ផឹកអោយមានកម្លាំងបន្តិច ត្បិតនៅរោងស្នាក់នេះនៅឆ្ងាយពីកន្លែងលក់អីវ៉ាន់។ ទិញបានភ្លាម ខ្ញុំមិនគាស់ផឹកភ្លាមទេ ខ្ញុំក្លាស្សេវា១យប់រហូតដល់ត្រជាក់លុះព្រឹកឡើងក៏គាស់ផឹកមុនគេ ដើម្បីមានកម្លាំងធ្វើការងារពេញមួយថ្ងៃ»។
«គាប់ជួនអី គាស់ឆាច់ស្រែកផ្អើលម៉ែដែលកំពុងងូតទឹក ហើយម៉ែខ្ញុំគាត់ស្មានថារលំបាក់រោងអីដោយសាររំញ័រខ្លាំងតែការពិតរញ្ជួយដោយសារខ្ញុំលោតអរនឹងរង្វាន់ ៥០លានរៀលពី វើក WURKZ សោះ»។
ស្រីមុំបានឲ្យដឹងថា៖ «ទឹកប្រាក់នេះ ខ្ញុំមិនយកម្នាក់ឯងទេ ខ្ញុំឲ្យម៉ែជាអ្នកចាត់ចែងព្រោះម៉ែ អ្នកទៅទិញ អ៊ីចឹងហើយម៉ែក៏បែងចែកទិញមាសឲ្យខ្ញុំ ២ជីកន្លះ ម៉ូតូ១ និង គ្រឿងផ្លាកទីនខ្លះទុកគ្រាន់ពាក់ក្នុងកម្មវិធីនានា ហើយសល់ប៉ុន្មានគាត់ទិញមាស និងម៉ូតូឲ្យបងប្អូនបង្កើតខ្ញុំផងដែរព្រះសុទ្ធតែអ្នកខ្វះខាតដូចគ្នា»៕