(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់ ខណៈអ្នកជាសះស្បើយចំនួន៨នាក់

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧លាននាក់ ស្លាប់ជិត ៦៧ម៉ឺននាក់ និងជាសះស្បើយជាង ១០.៦លាននាក់!

៣៖ ស្រ្តីខ្មែរមានសញ្ជាតិអាមេរិកលួចរត់ចេញពីកន្លែងចត្តាឡីស័ក មិនមានមេរោគជំងឹកូវីដ១៩ទេ, អនុញ្ញាតឱ្យចេញទៅផ្ទះថ្ងៃនេះហើយ

៤៖ ទីបំផុតកូរ៉េខាងជើង «គ្មានករណីឆ្លង COVID-19 ដដែល» ក្រោយបុរសសង្ស័យ ត្រូវបានធ្វើតេស្តអវិជ្ជមាន

៥៖ សម្តេចក្រឡាហោម ស ខេង៖ រយៈពេល៤ខែ នៃការរាតត្បាតជំងឺកូវីដ-១៩ ពលករជាង១០ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះ

៦៖ ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ! រកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង ៥២,០០០នាក់ ក្នុងពេលតែ១ថ្ងៃ

៧៖ សម្ដេចក្រឡាហោម ស ខេង៖ កិច្ចការពារពលករធ្វើទេសន្តរប្រវេសន៍ ជាភារកិច្ចចាំបាច់របស់រាជរដ្ឋាភិបាល

៨៖ ករណីឆ្លងជំងឺ COVID-19 ក្នុងរដ្ឋ Victoria របស់អូស្ត្រាលី លោតឡើងកាន់តែខ្ពស់ និងគួរឲ្យព្រួយបារម្ភ

៩៖ អភិបាលរាជធានីភ្នំពេញ ព្រមានវាយកម្ទេចចោលសំណង់ខុសប្លង់អនុញ្ញាត ដែលអាចបង្កគ្រោះថ្នាក់

១០៖ អនុព័ន្ធយោធាស្ថានទូតចិន៖ ប្តេជ្ញាចិត្តការពារសន្តិភាព ផ្តួចផ្តើមសហការគ្នាប្រឆាំងនឹងអំណាចគាបសង្កត់

១១៖ វៀតណាមរកឃើញករណីឆ្លង COVID-19 ថ្មីៗ ៩នាក់ទៀតនៅដាណាង និងហាណូយ, មនុស្សជាង ៨ម៉ឺននាក់ត្រូវធ្វើចត្តាឡីស័ក

១២៖ ឥណទានពិសេស៣០លានដុល្លាររបស់រាជរដ្ឋាភិបាល បានដល់ដៃសហគ្រាសធុនតូច-មធ្យម និងកសិកម្ម

១៣៖ រដ្ឋាភិបាលថៃ ធ្វើបានយ៉ាងល្អក្នុងការទប់ស្កាត់ COVID-19, តែហេតុអ្វីនៅតែមានបាតុកម្មទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង?

១៤៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ឥណទាន៦៥០លានដុល្លារ នឹងជួយឲ្យ SME បន្តរស់រានមានជីវិត សម្រាប់ស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ

១៥៖ ចិនប្រឹងប្រែងទិញផលិតផលកសិកម្មពីអាមេរិក ប៉ុន្តែនៅតែមិនអាចគ្រប់ចំនួន ទៅតាមកិច្ចព្រមព្រៀង

១៦៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ គាំទ្រផ្សារទំនើបអ៉ីអន (AEON) ឈប់អាប់ក្រដាសប្រាក់ដុល្លារប្រភេទ 1$, 5$ និង 10$ ដោយប្រើលុយរៀលអាប់ជំនួសវិញ

១៧៖ អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក

១៨៖ លោក កៅ ថាច់ ពន្យល់លក្ខខណ្ឌ ដើម្បីទទួលបានប្រាក់កម្ចីពីរដ្ឋទៅអភិវឌ្ឍរបរកសិកម្ម

១៩៖ អង់គ្លេសចង់ឃើញលោក ដូណាល់ ត្រាំ «ចាញ់ឆ្នោត» នៅខែវិច្ឆិកាខាងមុខនេះ!

២០៖ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនពលរដ្ឋចំនួន ៣២៦គ្រួសារ ក្នុងស្រុកចំនួនពីរ នៃខេត្តកំពង់ឆ្នាំង

២១៖ ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ១០០នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២២៖ ថៃកំពុងបង្វឹកកងកម្លាំងប៉ូលិស ដើម្បីបង្ក្រាបការជួញដូរមនុស្សទូទាំងប្រទេស!

២៣៖ ជប៉ុន៖ មានករណីផ្ទុះ-ឆេះក្នុងខេត្ត Fukushima បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ ១៧នាក់

២៤៖ និស្សិតហុងកុង៤នាក់ត្រូវចាប់ខ្លួន ក្រោមច្បាប់សន្តិសុខថ្មីរបស់ចិន

២៥៖ ចិន ប្រាប់ឱ្យសហភាពអឺរ៉ុប បញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងហុងកុង

២៦៖ ក្រុមហ៊ុនចិន Sinopharm នឹងធ្វើតេស្ដវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសប្រេស៊ីល

២៧៖ អ្នកជំនាញ ព្រមានឱ្យបណ្ដារដ្ឋក្នុងសហរដ្ឋអាមេរិក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈការឆ្លង COVID-19 នៅតែបន្តកើនឡើង

២៨៖ រុស្ស៊ី បន្តរកឃើញអ្នកឆ្លង COVID-19 ៥,៥០៩នាក់ ក្នុងមួយថ្ងៃ, អ្នកឆ្លងសរុបកើនដល់ ៨៣៤,៤៩៩នាក់

២៩៖ មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិក នឹងដកកងទ័ពជិត ១២,០០០នាក់ ចេញពីអាល្លឺម៉ង់

៣០៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (Video inside)

* ព័ត៌មាន Fresh News Plus

១៖ បន្ទាប់ពីឥណ្ឌា និងអាមេរិក ពេលនេះជប៉ុនបានប្រកាសគ្រោងបិទកម្មវិធី TikTok របស់ចិន

២៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ខាតបង់ប្រាក់ ១.១២ពាន់លានដុល្លារសិង្ហបុរី ដោយសារជំងឺកូវីដ១៩

៣៖ Brentford ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីទៅលេងនៅ Premier League ក្រោយទម្លាក់ Swansea

៤៖ អ្នកវិនិយោគបានដាក់សំណើទិញ TikTok ពីក្រុមហ៊ុនចិន ក្នុងតម្លៃ ៥០ពាន់លានដុល្លារ

៥៖ Ronaldo ទំនងខកខានឈ្នះ Golden Boot នៅ Serie A នៅពេល Juventus ចាញ់ Cagliari ស្ពឹកមុខ

៦៖ ចំណេះដឹងទូទៅ៖ តើធ្លាប់មានមនុស្សបាត់បង់ជីវិតនៅក្នុងលំហ អវកាសដែរឬទេ?

៧៖ ពានបើករដូវកាលនៅអង់គ្លេស FA Community Shield ប្រកាសលេងថ្ងៃទី២៩-សីហា

៨៖ Xavi ជាសះស្បើយពីជំងឺ COVID-19 ក្រោយតេស្តវិជ្ជមានកាលពីថ្ងៃសៅរ៍

៩៖ គ្រូបង្វឹកត្បូងឃ្មុំ បញ្ជាក់មូលហេតុលាលែងពីតំណែង ក្រោយដឹកនាំបរាជ័យ ក្នុងពានសម្ដេចតេជោ-ថ្នាក់ខេត្ត

១០៖ អ្នកគាំទ្រអន្ទះសារ ក្រោយ BLACKPINK ប្រកាសបញ្ចេញអាល់ប៊ុម ធំដំបូងបង្អស់របស់ខ្លួន ក្នុងខែតុលាខាងមុខ!

១១៖ ស្វែងយល់ពីទម្លាប់ប្រចាំថ្ងៃ របស់ប្រធានាធិបតី ដូណាល់ ត្រាំ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com