(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថាអ្នកជំងឺកូវីដ១៩ចំនួន២នាក់បានជាសះស្បើយ គ្មានអ្នកឆ្លងថ្មីទេ !
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧.៤លាននាក់ ស្លាប់ជាង ៦៧ម៉ឺននាក់ និងជាសះស្បើយជិត ១១លាននាក់!
៣៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់នៃសេដ្ឋកិច្ចជាតិ និងការស្ដារជំរុញកំណើន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩
៤៖ ទីបំផុតវៀតណាមរាយការណ៍ ពីមនុស្សស្លាប់ម្នាក់ដំបូង ដោយសារជំងឺ COVID-19
៥៖ រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរ-ទេសចរណ៍ និងឧបត្ថម្ភដល់ពលរដ្ឋក្រីក្រីរយៈពេល២ខែបន្ថែមទៀត
៦៖ WHO ណែនាំ៖ «ប្រទេសនានាគួរចាប់ផ្តើមបើក ជើងហោះហើរអន្តរជាតិវិញជាបណ្តើរៗ ដោយការប្រុងប្រយ័ត្នខ្ពស់»
៧៖ រាជរដ្ឋាភិបាលបន្តអនុគ្រោះផ្នែកពន្ធ ដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ រហូតដល់ខែកញ្ញា ឆ្នាំ២០២០
៨៖ ឥណ្ឌាបំបែកកំណត់ត្រាទៀតហើយ! រកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៥៥,០០០នាក់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!
៩៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១១ឆ្នាំ ការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំពិភពលោក របស់អង្គការយូណេស្កូ
១០៖ អេស្ប៉ាញមើលឃើញករណីឆ្លង COVID-19 កើនឡើងវិញជាប្រចាំថ្ងៃ បន្ទាប់ពីបើកប្រទេសវិញ
១១៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ទាត់ចោលសេចក្ដីថ្លែងការណ៍របស់ លោក រ៉ុង ឈុន និងគូកន ដែលថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ ចូលដីកម្ពុជា៥០០ម៉ែត្រ
១២៖ កូរ៉េខាងជើងនៅតែមានកំណើនសេដ្ឋកិច្ច ទោះបីទទួលរងទណ្ឌកម្មពីអន្តរជាតិ, នេះបើតាមធនាគារកូរ៉េខាងត្បូង
១៣៖ លោក ជិន ម៉ាលីន ហៅរបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តខុសច្បាប់
១៤៖ គំនិតចង់ពន្យារថ្ងៃបោះឆ្នោតប្រធានាធិបតីនៅអាមេរិក ត្រូវបានលោក ដូណាល់ ត្រាំ ច្រានចោលភ្លាមៗ!
១៥៖ ក្រសួងផែនការ ព្រមានចាត់ការតាមច្បាប់ចំពោះបុគ្គលម្នាក់ បន្លំជាមន្ដ្រីថ្នាក់ជាតិ ទៅជំរិតទារប្រាក់ពីមន្ដ្រីមូលដ្ឋាន
១៦៖ អ៉ីស្រាអែលមានអ្នកឆ្លង COVID-19 កើនដល់លើស ៧០,០០០ករណី ប៉ុន្តែអត្រាស្លាប់ស្ថិតក្នុងកម្រិតទាប
១៧៖ កម្ពុជារំពឹងថាការអនុវត្តគោលការណ៍ Travel Bubble អាចទទួលបានភ្ញៀវអន្តរជាតិដែលធានាសុវត្ថិភាពបណ្តើរៗឡើងវិញ
១៨៖ របាយការណ៍៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំង កាលពីដើមខែកក្កដាកន្លងទៅ
១៩៖ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន ដែលបានផ្សាយព័ត៌មានមិនពិត និងបំផ្លើស
២០៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត យាងចេញពីមន្ទីរពេទ្យវិញហើយ ក្រោយការវះកាត់ទទួលបានជោគជ័យ
២១៖ ផ្លូវទៅរកឯករាជ្យភាពនៃកោះតៃវ៉ាន់ គឺជាផ្លូវទាល់, នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន
២២៖ វៀតណាមរកឃើញករណីឆ្លង COVID-19 ថ្មីៗ៤៥នាក់ទៀត ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់ជួបប្រទះ!
២៣៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រកាសបើកដំណើរការ ប្រព័ន្ធផ្កាយរណប BeiDou-3 ជាផ្លូវការ
២៤៖ ចិនបន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗ ១២៧នាក់ទៀត ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី០៥ ខែមីនា
២៥៖ ចិនអះអាងថា «ការបោះឆ្នោត គឺជាកិច្ចការផ្ទៃក្នុងរបស់ហុងកុង» ខណៈបញ្ហា COVID-19 អាចនឹងបង្ខំឲ្យពន្យារពេល
២៦៖ អតីតបេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សសាធារណរដ្ឋបាត់បង់ជីវិត ក្រោយឆ្លងជំងឺ COVID-19
២៧៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក
* ព័ត៌មាន Fresh News Plus
១៖ កូវីដ១៩ បានធ្វើឲ្យក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណូលច្រើនបំផុតមិនធ្លាប់មានក្នុងរយៈ២៦ឆ្នាំ
២៖ ប្រធាន FIFA ត្រូវបានរដ្ឋអាជ្ញាប្រទេសស្វីសចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងលោក ក្រោយបេីកកិច្ចប្រជុំសម្ងាត់
៣៖ Fulham ប៉ះ Brentford វគ្គផ្តាច់ព្រ័ត្រដណ្តេីមកៅអី Premier League ទោះចាញ់ Cardiff ជេីងទី២ក៏ដោយ
៤៖ Pirlo មកធ្វើការជាមួយក្លិប Juventus វិញ ក្នុងតួនាទីជាអ្នកចាត់ការទូទៅក្រុម U23
៥៖ ស្វែងយល់ពីកញ្ញា សុខ ពិសី តើមានឧបសគ្គយ៉ាងណាខ្លះ ទើបក្លាយជាកំពូលតារាចម្រៀងដ៏ល្បីមួយរូបប្រចាំប្រទេស?
៦៖ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន ស្នើដល់ ឌីជេ តាប៊ុយ និង Jimmy ធ្វើការសុំទោសជាសាធារណៈ ចំពោះពាក្យពេចន៍ប៉ះពាល់ ដល់ស្ថាប័នទូរទស្សន៍ជាតិកម្ពុជា
៧៖ លទ្ធផលចាប់គូប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ វគ្គ ១៦ក្រុមចុងក្រោយ
៨៖ តើអ្នកដឹងទេ! ស្ពានឆ្លងសមុទ្រវែងជាងគេមានប្រវែងប៉ុន្មាន ហើយស្ថិតនៅប្រទេសណា?
៩៖ សំណុំរឿងទម្លាយរូបអាក្រាត របស់ វ៉ាន់ នីឡា ត្រូវបានសាលាឧទ្ធរណ៍ សម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី៣១ ខែសីហា
១០៖ កីឡាករខ្មែរទាំង ៨រូបដែលរកគ្រាប់ស៊ុតបានច្រើនជាងគេ ក្នុងពានលីគកម្ពុជា ៩សប្តាហ៍មកនេះ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com